ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញមុខ​ចោរគាស់តូបលក់គ្រឿងអលង្ការពីរនាក់ លួចយកចិញ្ជៀនចំនួន៥៤វង់​ នៅស្រុកបាណន់​ ក្រោយឃាត់ខ្លួន​បាន

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានបង្ហាញមុនក្រុម​ចោរពីរនាក់​ ដែល​បានធ្វេីសកម្មភាព​គាស់តូបលក់គ្រឿងអលង្ការ​ និង​លក់​សម្លៀកបំពាក់​ លួចយកចិញ្ជៀនចំនួន៥៤វង់​ និងខោអាវ​មួយចំនួន​ នៅស្រុកបាណន់​ ជាសាធារណៈ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​តុលាការខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ នៅថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ។ 

ប្រភពដដែលបន្តថា​ ដោយអនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ កាលពីថ្ងៃទី២៦​ ខែធ្នូឆ្នាំ២០២៣​លោកវរសេនីយ៍ទោ​ សំ​ វីរៈ​ អ​ធិ​ការនគរ​បាល​ស្រុក​បាណន់​ បាន​ដឹកនាំកម្លាំងជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលឈេីទាល​ បានចុះធ្វេីការស្រាវជ្រាវ​បង្ក្រាបឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះយ៉ាន់ ច័ន្ទថន ភេទប្រុស អាយុ​ ២០ឆ្នាំ និងឈ្មោះ​ សុត ពិសី ភេទប្រុស​ អាយុ២០ឆ្នាំ​ អ្នកទាំងពីរនាក់មានទីលំនៅភូមិឈើទាល ឃុំឈេីទាល ស្រុកបាណន់​ ខេត្តបាត់ដំបង។ 

ចំណែក​វត្ថុ​តាង​ចាប់យកពីជនសង្ស័យរួមមាន៖

-ចិញ្ជៀន(លោហៈធាតុពណ៌ទង់ដែង)ចំនួន៥៤វង់

 -ទូរឺវីសមានដងពណ៌ខ្មៅលាយពណ៌លឿងចំនួន០១

 -ខោខាវប៊យជើងវែងចំនួន១៧

 -ខោក្រណាត់ជើងវែងចំនួន០១

 -អាវក្រណាត់ដៃវែងចំនួន០៨។ 

សូមជម្រាបជូនថា​ មូលហេតុនៃការឃាត់ខ្លួននេះគឺ​កាលពីយប់ ថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៣នៅចំណុចផ្សារឈេីទាល​ស្ថិតក្នុងឃុំឈេីទាល​ស្រុកបាណន់​ មានករណីលួចដោយមានស្ថានទម្ងន់ទោសដោយ​សារការប្រព្រឹត្តអំពើ ហិង្សា ដែលករណីនេះប្រព្រឹត្តិដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាពប្រេីប្រាស់ទូរឺវីសដោះវី សជញ្ជាំងបាំងស័ង្កសីតូបលក់គ្រឿងអលង្ការ និងសំ​លៀក បំពាក់របស់ជនរងគ្រោះឈ្មោះ​ លឹម ចាន់ថន ហៅ ប៉ាង ភេទប្រុស​ អាយុ៣៦ឆ្នាំ​ មានទីលំ​នៅ​ភូមិ-ឃុំកើតហេតុខាងលើ លួច​យកគ្រឿងអលង្ការ(ចិញ្ជៀនលោហធាតុពណ៌ទង់ដែង)​ចំនួន​៥៤វង់ និងសំលៀកបំពាក់មួយ​ចំនួន ក្នុងពេលម្ចាស់បិទទ្វារចាក់​សោរមិនបាននៅ   

ក្រោយ​ពេលកេីតហេតុ​ ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចន​គរបាល​ហេីយផ្តេីមពីបញ្ហានេះបានធ្វេីការស្រាវជ្រាវរហូតកំណត់មុខស​ញ្ញានិងឈានដល់ការឃាត់ខ្លួ​នបាន​និងដកហូតវត្ថុតាងតែម្តង។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលេី​ ត្រូវ​បង្ហាញ​មុខ​ជាសាធារណៈ​ មុននិងបញ្ជូនខ្លួនទៅតុលាការ​ ដេីម្បីអនុវត្តតាមនីតិវិធី​បន្ត រីឯវត្ថុតាងរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕

ដោយ៖​ អ្នកបាត់ដំបង​


ចែករំលែក៖