ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើជប៉ុន Mitoma រងរបួសនឹងមានការសង្ស័យសម្រាប់ការបង្ហាញខ្លួននៅ Asian Cup

ចែករំលែក៖

កីឡាករ Kaoru Mitoma របស់ជប៉ុនទំនងជាមិនអាចលេងក្នុងយុទ្ធនាការ Asian Cup របស់ពួកគេបានទេ បន្ទាប់ពីគ្រូបង្វឹកក្លិប Brighton & Hove Albion បាននិយាយកាលពីថ្ងៃពុធ ទី២៧ ធ្នូថា ខ្សែបម្រើស្លាបដែលរងរបួសអាចអវត្តមានពី៤ទៅ៦សប្តាហ៍។

Mitoma ដែលបានលេង២៤ប្រកួតក្នុងរដូវកាលនេះ បានរងរបួសកជើងនៅចុងតង់ទីពីរនៃការប្រកួតស្មើ ១-១ របស់ Brighton នៅ Crystal Palace កាលពីសប្តាហ៍មុន។ កីឡាករវ័យ២៦ឆ្នាំបានចាកចេញពី Selhurst Park នៅលើឈើច្រត់ ហើយពាក់ស្បែកជើងការពារ។

ការប្រកួត Asian Cup ចាប់ផ្តើមនៅថ្ងៃទី១២ ខែមករា នៅប្រទេសកាតា ជាមួយជប៉ុនប្រកួតក្នុងពូលដំបូងរបស់ពួកគេជាមួយវៀតណាម ២ថ្ងៃក្រោយមក។

លោក De Zerbi បាននិយាយនៅមុនការប្រកួតក្នុងផ្ទះនៅថ្ងៃព្រហស្បតិ៍ជាមួយនឹងក្រុមលេខ៤ Tottenham Hotspur ថា “ថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍) យើងមានកីឡាកររបួសច្រើនឬតិចជាង១០នាក់ ប្រហែលជាតិចជាងប្រហែលជា៨នាក់ ប៉ុន្តែអ្នកលេង២នាក់មិនអាចចាប់ផ្តើមការប្រកួតបានទេ។ យើងបានបាត់បង់ Kaoru អស់រយៈពេលប្រហែល៦សប្តាហ៍។ បួន ប្រាំ ឬ៦ សប្តាហ៍ ខ្ញុំមិនគិតថា គាត់អាចលេងក្នុង Asian Cup ជាមួយជប៉ុនបានទេ ខណៈ Pervis Estupinan អាចលេងជាកីឡាករបម្រុង”។

ខណៈដែលការត្រឡប់មកវិញរបស់ Estupinan ផ្តល់កម្លាំងចិត្តដល់ Brighton ពួកគេនៅតែមាន Ansu Fati, Solly March, Julio Enciso, Adam Webster, Tariq Lamptey និង Joel Veltman របួស៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖