ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃ​នេះ! មនុស្ស​ ០៩នាក់ទៀត​ហើយ​បន្តស្លាប់​ និងរបួសធ្ងន់ស្រាល ៧នាក់​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបង្ហាញពី​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា​ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ​២០២៣នេះ​ បានកើតឡើងចំនួន ១០លើក បណ្តាលឱ្យមនុស្សស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! 

ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍​ខាងលើ​នេះ​ បានកើតឡើងចំនួន ១០លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៩នាក់ (ស្រី ០នាក់), រងរបួសសរុប ៧នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ៣នាក់ (ស្រី ០នាក់) រងរបួសស្រាល ៤នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៨នាក់ (យប់ ៤នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ៤នាក់) , មិនគោរពសិទ្ធិ ១លើក (ស្លាប់ ១នាក់), ប្រជែងគ្រោះថ្នាក់ ២លើក (ស្លាប់ ២នាក់) និងស្រវឹង ១លើក (ស្លាប់ ២នាក់) ៕

ដោយ​៖ តារា​


ចែករំលែក៖