ព័ត៌មានទាន់ហេតុការណ៍៖

យានយន្តល្មើសចំនួន ៨៨៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស​នាថ្ងៃ​ទី​២៨​ ធ្នូ​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកកម្លាំងសមត្ថកិច្ចជំនាញ​ បានរកឃើញយានយន្តល្មើសចំនួន ៨៨៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ 

ក្នុងប្រតិបត្តិការនោះ​ កម្លាំង​ជំនាញ​ មា​នចំនួនគោលដៅសរុប ១០៣គោលដៅ ដោយយានយន្តចូលគោលដៅចំនួន ១,១៣០គ្រឿង, រថយន្តធំ ១១គ្រឿង, រថយន្តតូច ៣០៩គ្រឿង និងម៉ូតូ ៨១០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨៨៤គ្រឿង  រថយន្តធំ ៦គ្រឿង រថយន្តតូច ១១៩គ្រឿង និងម៉ូតូចំនួន ៧៥៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៨ថ្ងៃ ពីថ្ងៃទី១-២៨ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៧,៣៧៤គ្រឿង រថយន្តធំ ១៧៨គ្រឿង រថយន្តតូច ៣,៦៣៩គ្រឿង ម៉ូតូ ១៣,៥៥៧គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៣,៦២៨គ្រឿង, រថយន្តធំ ៨៥គ្រឿង, រថយន្តតូច ១,៨០០គ្រឿង និងម៉ូតូ ១១,៧៤៣គ្រឿង (១១,៧៤៣ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖ តារា​


ចែករំលែក៖