ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួន​ជនជាតិចិន​ និងវៀតណាម​ចំនួន​ ០៤នាក់​ទៅតុលាការ​ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀន​នៅក្រុងព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅថ្ងៃទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានបញ្ជូនខ្លួនជនសង្ស័យ​ជាជនជាតិ​ចិន​ និង​វៀតណាម​ចំនួន​ ០៤នាក់​ ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀន​នៅក្រុងព្រះសីហនុ​ ទៅកាន់សាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​បង្ហាញ​មុខ​ជាសាធារណៈ​។ 

 ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងទៀតថា​ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន​ កាលពីថ្ងៃទី២២ ខែធ្នូថ្មីៗនេះ​ បានចុះបង្រ្កាបករណី គ្រឿងញៀនមួយករណី ដោយឃាត់បានជនសង្ស័យបានចំនួន០៤នាក់ ព្រមទាំងដកហូតវត្ថុតាងបានមួយចំនួន ស្ថិតនៅក្រុមទី១៥ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ​ ។

ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖ 

១-ឈ្មោះ LAI JIAN CHENG ភេទ ប្រុស អាយុ ២៨ ឆ្នាំជនជាតិចិន មុខរបរមិនពិតប្រាកដ ទីកន្លែងកំណេីតប្រទេសចិន ទីលំនៅបច្ចុប្បន្នក្រុមទី១៥ ភូមិ២ សង្កាត់លេខ៤៣ ក្រុង-ខេត្ដព្រះសីហនុ ។ 

២-ឈ្មោះ CAO XUAN TAN ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត ប្រទេសវៀតណាម ។ 

៣-ឈ្មោះ VO NGEN THI NHIEN ភេទស្រី អាយុ ២៨ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត ប្រទេសវៀតណាម ។ 

៤-ឈ្មោះ LIU XIN ZHI ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត ប្រទេសចិន ។ 

ចំណែក​វត្ថុតាងដកហូតរួមមានម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន ថ្នាំកញ្ចប់ ថ្នាំគ្រាប់ កញ្ឆាក្រៀម អាស៊ីត គ្រាប់កាំភ្លើង គ្រាប់បែកជ័រ ឧបករណ៍កែច្នៃគ្រឿងញៀន ទូរស័ព្ទដៃ និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។ 

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវ​បានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ហាញ​មុខ​ជាសាធារណៈ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បីបន្ត​នីតិវិធី៕​

ដោយ​៖ តារា​


ចែករំលែក៖