ព័ត៌មានទាន់ហេតុការណ៍៖

ឡូយម៉្លេះ​! អ្នកទៅលេងសមុទ្រនៅខេត្តព្រះសីហនុ អាចប្រេី Wi-Fi សាធារណ: 🛜 ដោយឥតគិតថ្លៃ!

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ បានរៀបចំ​ និងចែកចាយ​ការប្រេីប្រាស់​ Wi-Fi សាធារណ: 🛜 ដោយឥតគិតថ្លៃ! សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ នៅពេលទៅលេងសមុទ្រ 🌊 នៅខេត្តព្រះសីហនុ

ចំពោះ​ការប្រេីប្រាស់នេះ​ គឺចាប់ពីពេលនេះទៅ នៅឆ្នេរធំៗចំនួន ២ គឺឆ្នេរអូឈើទាល និងឆ្នេរអូត្រេស ក្នុងខេត្តព្រះសីហនុ មាន Wi-Fi សាធារណ: ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ។ 

សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង នៅតាមឆ្នេរទាំង ២ នេះ ហេីយអាចភ្ជាប់ដោយ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ Wi-Fi។

នេះគឺជាតំណភ្ជាប់សម្រាប់មើលទីតាំង Wi-Fi សាធារណ:របស់ក្រសួង៖ https://mptc.gov.kh/public-wifi​ ៕

ដោយ​៖ តារា​


ចែករំលែក៖