ព័ត៌មានទាន់ហេតុការណ៍៖

លោក Carlo Ancelotti បន្តកិច្ចសន្យាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៦

ចែករំលែក៖

អ្នកចាត់ការទូទៅក្លិអធិរាជស Real Madrid លោក Carlo Ancelotti បានចុះកិច្ចសន្យាថ្មីជាមួយក្លិបដែលនឹងដំណើរការរហូតដល់ខែមិថុនា ឆ្នាំ២០២៦បុរសសញ្ជាតិអ៊ីតាលីវ័យ៦៤ឆ្នាំរូបនេះត្រូវបានតែងតាំងជាលើកទីនៅ Bernabeu ក្នុងឆ្នាំ២០២១ លើកិច្ចសន្យារយៈពេលឆ្នាំដំបូង។

គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចូលកាន់តំណែងជាអ្នកចាត់ការប្រេស៊ីលកាលពីដើមឆ្នាំនេះ ប៉ុន្តែបាននិយាយថា គាត់ចង់បន្តនៅក្លិអេស្ប៉ាញទៀត

លោក Ancelotti បានដឹកនាំក្រុមឈ្នះពានរង្វាន់ចំនួន១០ក្នុងនាមជាគ្រូបង្វឹករបស់ Real Madrid រួមទាំងពានរង្វាន់ Champions League ចំនួនផងដែរ ដែលថ្មីៗនេះនៅក្នុងរដូវកាលដំបូងរបស់គាត់ដែលត្រឡប់ទៅក្លិបនៅឆ្នាំ២០២១២០២២ គាត់ក៏បានដឹកនាំឈ្នះពាន La Liga ម្តង, Copas del Rey ដង, Club World Cup ដង, European Super Cups ដង និង Spanish Super Cup ម្តង។

លោក Ancelotti ធ្លាប់បានដឹកនាំ Real Madrid ចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៥ ជាមួយនឹងការចាកចេញរបស់គាត់នឹងកើតឡើងមួយឆ្នាំបន្ទាប់ពីគាត់បានឈ្នះពានរង្វាន់ Champions League គាត់បានត្រឡប់មកដឹកនាំក្រុមទីជំនួសលោក Zinedine Zidane បន្ទាប់ពីចាកចេញពីក្លិEverton នៅ Premier League ក្នុងខែមិថុនា ឆ្នាំ២០២១។

អ្នកចាត់ការ Real Madrid រូបនេះគឺជាគ្រូបង្វឹកតែម្នាក់គត់ដែលបានឈ្នះពាន European Cup ដង ខណៈដែលគាត់ក៏ជាអ្នកដំបូងគេដែលឈ្នះពានរង្វាន់អឺរ៉ុបធំៗទាំងនៅអ៊ីតាលី អង់គ្លេស បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ។

កាលពីរដូវកាលមុន Real Madrid បានឈ្នះពានរង្វាន់ Copa del Rey ប៉ុន្តែបានបញ្ចប់ចំណាត់ថ្នាក់លេខ២ចាញ់ក្រុម Barcelona ក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ ហើយបានធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League

រដូវកាលនេះក្រុម Real Madrid កំពុងឈរកំពូលតារាង La Liga បន្ទាប់ពីការប្រកួតចំនួន១៨ ហើយនៅតែស្ថិតក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់អឺរ៉ុប និងក្នុងស្រុកទាំងអស់របស់ពួកគេ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖