ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកដឹកជញ្ជូនភ្ញៀវស្នើសុំឱ្យក្រុមហ៊ុនបញ្ឈប់គិតថ្លៃសេវាប្រើប្រាស់ផ្លូវហាយវេ ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមអ្នកដឹកជញ្ជូនភ្ញៀវក្នុងខេត្តសៀមរាបបានស្នើសុំឱ្យក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាបអង្គរបញ្ឈប់គិតថ្លៃសេវាប្រើប្រាស់ផ្លូវហាយវេចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

សូមបញ្ជាក់ថា ៖ ការស្នើសុំនេះធ្វើឡើងនៅថ្ងៃពុធ ទី៣ ខែមករាឆ្នាំ២០២៤នៅក្នុងរដ្ឋបាលខេត្តសៀមរាប បន្ទាប់ពីរដ្ឋបាលខេត្តបានអនុញ្ញាតឱ្យក្រុមអ្នកដឹកភ្ញៀវ ទាំងនោះចូលជួបជាមួយ លោក លី សំរិទ្ធ អភិបាលរងខេត្តនិងមន្ត្រីពាក់ព័ន្ធ។

នៅក្នុងកិច្ចប្រជុំ អភិបាលរងខេត្តបានប្រាប់ក្រុមអ្នកដឹកភ្ញៀវថា លោកទទួលយកសំណើនេះដើម្បីរាយការណ៍ជូនលោកអភិបាលខេត្តសៀមរាប។ ចំពោះលទ្ធផលនិងពេលវេលានឹងជម្រាបជូននៅពេលក្រោយ។ 

សូមជម្រាបជូនថា ៖ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅរហូតដល់វេលាម៉ោង១២និង១០នាទី ម្សិលមិញនេះទើបក្រុមអ្នករត់តាក់សុីបានត្រឡប់ទៅវិញរៀងៗខ្លួន។

ដោយឡែក នៅព្រឹកមិញនេះ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានក្រុមអ្នកដឹកជញ្ជូនភ្ញៀវក្នុងខេត្តសៀមរាបបានមកប្រមូលផ្តុំនៅមុខសាលាខេត្តសៀមរាបចំនួន៦០នាក់ មធ្យោបាយ រថយន្ត ចំនួន២៦គ្រឿង ឡំប្រឺតាចំនួន២០គ្រឿង រ៉ឺម៉កចំនួន០៦គ្រឿង ក្នុងគោលបំណងស្នើសុំឱ្យក្រុមហ៊ុនបញ្ឈប់គិតថ្លៃសេវាប្រើប្រាស់ផ្លូវហាយវេចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៕

ដោយ ៖ សិលា


ចែករំលែក៖