ខេត្តកោះកុង ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ ០២នាក់ប្រុស ករណីប្រើហិង្សាដោយចេតនា ខណៈយកកាំបិត កាប់ទៅលើជនរងគ្រោះ បណ្តាលអោយរងរបួសជើង និងកាប់បំផ្លាញម៉ូតូ ០១គ្រឿងនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
សូមជម្រាបថា ៖នៅថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤ ម្សិលមុិញ នេះ នៅវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្មាច់មានជ័យ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប្រើហិង្សាដោយចេតនា យកកាំបិត កាប់ទៅលើជនរងគ្រោះ បណ្តាលអោយរងរបួសជើង និងកាប់បំផ្លាញម៉ូតូ ០១គ្រឿង នៅចំណុចភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យរួមមានឈ្មោះ ៖
១.ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
២.ឈ្មោះ ធឿន វណ្ណថៃ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិ០២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
ដោយឡែកវត្ថតាងមាន ៖ ម៉ូតូ០១គ្រឿង និងកាំបិតផ្កាក់ចំនួន ០១ដើម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងសាកសួរ កសាងសំណុំតាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការ ៕
ដោយ ៖ សិលា