ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះមកពីLeague One គឺ Wigan Athletic ២ទល់០ ខណៈដែលក្រុមរបស់លោកErik ten Hag បានឈានទៅជុំទីបួននៃ FA Cup។ Diogo Dalot បានស៊ុតបាល់បញ្ចូលទីឱ្យក្រុមឈ្នះ១២សម័យកាលនាំមុខនៅនាទី២២ជាមួយនឹងការវាយសម្រុកយ៉ាងល្អ បន្ទាប់ពី Marcus Rashford បញ្ជូនបាល់។
ឱកាសផ្សេងទៀតគឺការតែត Rasmus Hojlund ប៉ះរបារទី, កីឡាករ Rashford មានការប៉ុនប៉ងវាយសម្រុកចំគោលដៅតែត្រូវអ្នកចាំទី Sam Tickle របស់ Wigan សង្គ្រោះ និងការស៊ុតរបស់ Alejandro Garnachoក៏លោតចេញក្រៅផងដែរ។ ចំណែក Martial Godo បានបរាជ័យក្នុងការស៊ុតពីចម្ងាយក្នុងការរកគ្រាប់បាល់តាមស្មើសម្រាប់ក្រុមម្ចាស់ផ្ទះ មុនពេល United ទទួលបានជ័យជម្នះក្នុងតង់ទីពីរមួយគ្រាប់ទៀត។
Bruno Fernandes បានស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៧៤ ដោយជើងរបស់គាត់ត្រូវបានខ្ទាស់ដោយការប្រជែងរបស់ Liam Shaw មុនពេលខ្សែបម្រើព័រទុយហ្គាល់រូបនេះបានក្រោកឡើង ហើយអាជ្ញាកណ្តាលឲ្យផ្តល់បាល់ប៉េណាល់ទីតែម្តង។
ការចាប់ឆ្នោតសម្រាប់ជុំទី៤បានកើតឡើងនៅមុនពេលចាប់ផ្តើមការប្រកួត ហើយ Manchester United នឹងត្រូវប្រឈមមុខនឹងក្រុម Newport County ក្នុង League Two ឬ Eastleigh ក្នុង National League និងក្រុមដែលមានចំណាត់ថ្នាក់ទាបបំផុតទីពីរដែលនៅសល់។
ក្លិបទាំងនោះនឹងមានការប្រកួតឡើងវិញនៅសប្តាហ៍ក្រោយ បន្ទាប់ពីវាបានបញ្ចប់ក្នុងលទ្ធផល ១-១ នៅចុងសប្តាហ៍នៅ South Wales ដោយជុំទី៤នឹងធ្វើឡើងនៅចុងសប្តាហ៍ចុងក្រោយនៃខែមករា៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)