ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​៖​ មួយសប្ដាហ៍ដើមឆ្នាំ២០២៤ មនុស្ស​ស្លាប់​ ២២នាក់របួស​ ៧៧នាក់ ដោយ​សារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖​ លោក ទូច  សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា របាយការណ៍​ក្រសួងមហាផ្ទៃរយៈពេលមួយសប្ដាហ៍ ដោយ​សរគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើត​ឡើង​សរុបចំនួន ៥៧ករណី ដែលបណ្ដាលឲ្យស្លាប់ចំនួន ២២នាក់ និងរងរបួស ៧៧នាក់ នៅទូទាំងប្រទេស គិតពីថ្ងៃទី២ មកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នេះ។   

អ្នកនាំពាក្យរងរូបនេះ​ បានថ្លែងបន្តថា​ មិនខុសពីឆ្នាំ២០២៣ ទាំង មូលនោះទេ ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅតែ ប្រធានបទដ៏ក្តៅគគុក  ជា​ពិសេសកើតលើអ្នកប្រើប្រាស់ម៉ូតូតែម្ដង គឺជួបគ្រោះ​ថ្នាក់ ច្រើនជាងគេដដែល  ស្រប ពេលដែលហេដ្ឋារចនា​សម្ព័ន្ធរូបវន្ត របស់យើង កាន់តែរីកចម្រើនជាលំដាប់។

 លោកបន្តថា  ជាទិសដៅអាទិភាព ឯកឧត្ដមអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដាក់បញ្ហាចរាចរណ៍ ជាទិសដៅអាទិភាព​ក្នុង​ចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ  ក្នុងអាណត្តិទី៧នេះ។ ជាបន្តបន្ទាប់ ឯកឧត្ដមឧបនាយក​រដ្ឋមន្ត្រី តែងដាក់គោលការណ៍អនុវត្តដល់អង្គភាព​ជំនាញ​ជាប្រចាំ។

អ្នកនាំពាក្យរងរូបនេះបន្តថា ចំនួនអ្នកស្លាប់ និងរងរបួស​នៅតែបន្ត កើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះ បណ្ដា លម ក ពីការបើកបរធ្វេសប្រហែស បើកបរក្នុង​ស្ថានភាពស្រវឹង បើកបរលើស ល្បឿនកំណត់ មើល​ស្រាល​ស្ថានការណ៍ ការចង់ចាញ់ចង់ឈ្នះ-មិនយោគ​យល់គ្នាលើដងផ្លូវ…។ ជារួម កង្វះ កា រឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍   ជាដើម។ល។ ដែលទាម​ទារឱ្យមានការចូលរួមព្រមគ្នាដើម្បីដោះស្រាយ៕

ដោយ​៖ តារា​


ចែករំលែក៖