ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋត្រេកអរក្រោយពីអាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែប្រវែងជាង៥០០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖​ អាជ្ញាធរសង្កាត់ចោមចៅទី១​ នៅព្រឹកថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០២៤​ នេះ​ បានដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែដែលរងការខូចខាតឌ្រុតទ្រោមជាយូរមកហេីយដេីម្បីឱ្យប្រជាពលរដ្ឋងាយស្រួលធ្វេីដំណេីរ។ 

អាជ្ញាធរបានឱ្យដឹងថា​ ផ្លូវដែលកំពុងស្ថាបនាខាងលេីនេះ​ ស្ថិតនៅភូមិ​ទួលពង្រ​ និងភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។ 

លោក​ កង​ វង​ ចៅសង្កាត់ចោមចៅទី១​ បានឱ្យដឹងថា​ ផ្លូវខាងលេីមានប្រវែងជាង៥០០ម៉ែត្រ​ និងមានទទឹង១០ ម៉ែត្រ  ដោយភ្ជាប់ចាប់ពីផ្លូវ ចោមចៅ (វេងស្រេង ) អែបផ្សារឯករាជ្យ១ និងជាប់របងរោងចក្រសានតិច  រហូតដល់ ផ្លូវ៦០ម៉ែត្រ។ 

លោក​ កង​ វង​ បានបន្តថា​ ផ្លូវខាងលេីរងការខូចខាតឌ្រុតទ្រោមជាយូរមកហេីយ​ ដោយឃេីញបងប្អូនលំបាកក្នុងការរស់នៅនិងធ្វេីដំណេីរ​ ជាពិសេសនារដូវវស្សា​ ទេីបលោកចុះសិក្សាដោយផ្ទាល់និងបានដាក់គ្រឿងឈូសឆាយសម្អាតដេីម្បីងាយស្រួលដល់បងប្អូនរស់នៅនិងធ្វេីដំណេីរ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖