ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៥០ នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន៖ ជួញដូរ ០ករណី ឃាត់ ០នាក់(ស្រី ០នាក់), ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ៣៤នាក់(ស្រី ០នាក់),បើកបរក្រោមឥទិ្ធពល ១ករណី ឃាត់ ៥នាក់(ស្រី ០នាក់),ប្រើប្រាស់ ៧ករណី ឃាត់ ១១នាក់(ស្រី ០នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែមករា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៧២,៥៧ក្រាម និង១០កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិទាំង ១១អង្គភាព
១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ២២,៧៤ក្រាម។
៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៤,៩០ក្រាម។
៤ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ២កញ្ចប់តូច។
៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២កញ្ចប់តូច។
៦ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់ ចាប់យកIce ៤កញ្ចប់តូច។
៧ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៥នាក់ ចាប់យកIce ០,០៩ក្រាម។
៨ / ពោធិ៍សាត់៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ៣២,២២ក្រាម។
៩ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩៣ក្រាម។
១០ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៦៩ក្រាម។
១១ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច៕
ដោយ៖ តារា