ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជានៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤នេះ បានកើតឡើងចំនួន ០៦លើក បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ០៨នាក់។ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកើតឡើងចំនួន ០៦លើក (យប់ ០៣លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី ០១នាក់), រងរបួសសរុប ០៨នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ០២នាក់ (ស្រី ០នាក់) រងរបួសស្រាល ០៦នាក់ (ស្រី ០៣ នាក់) និងមិនពាក់មួកសុវត្ថិភាព ០៧នាក់ (យប់ ០៤នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០១នាក់),ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់), បត់/គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់) និងកត្តាយាន ០១លើក (ស្លាប់ ០នាក់) ៕
ដោយ៖ តារា