ព័ត៌មានទាន់ហេតុការណ៍៖

បុរសពិការម្នាក់ស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអធម័ខណៈអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ៣ខ្នងជាប់គ្នា

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់ក្នុងភ្នក់ភ្លើង នៅក្នុងហេតុការណ៍ឆេះផ្ទះប្រជាពលរដ្ឋ៣ខ្នងជាប់គ្នា អស់ទាំងស្រុង។  ករណីនេះកើតឡើង នៅរសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពសមត្ថកិច្ចឲ្យដឹងថា ករណីអគ្គិភ័យភ័យដែលកើតឡើងនេះបណ្តាលឲ្យឆេះផ្ទះចំនួន៣ខ្នងខូចខាតទ្រព្យសម្បត្តិរួមមាន៖

១/ម្ចាស់ផ្ទះឈ្មោះ ហូ វ៉ាន់ថន ភេទប្រុស អាយុ៧៨ឆ្នាំ ដែលជាជនពិការបណ្តាលឲ្យស្លាប់ក្នុងផ្ទះ និងឆេះផ្ទះទាម០១ខ្នង ទំហំ៥x៦ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ខូចខាតសម្ភារះ ទាំងស្រុង។ 

២/ផ្ទះឈ្មោះ ហូ វ៉ាន់ធឿន ភេទអាយុ៤០ឆ្នាំ ឆេះផ្ទះ០១ខ្នង ទំហំ៤x៥ ធ្វើអំពីឈើប្រក់ស័ង្កសី ខូតខាតសម្ភារៈទាំងស្រុង ។

៣/ផ្ទះឈ្មោះ ស៊ុយ សុធន់ ភេទប្រុសអាយុ៤៨ឆ្នាំ ផ្ទះទំហំ៧x១២ធ្វើអំពីថ្ម ប្រក់ស័ង្កសីឆេះខ្លោចសំយាបមិនមានខូចខាតសម្ភារៈនោះទេ ។

គួរបញ្ជាក់ផងដែរ ក្នុងករណីខាងលើមូលហេតុបណ្តាលមកពី ឆ្លងចរន្តអគីសនី។ ក្នុងនោះមានកម្លាំងសមត្ថកិច្ចសហការទាំង៣អង្គភាព ក្នុងស្រុកបារាយណ៍ ស្រុកតាំងគោក និងស្រុកសន្ទុក រួមទាំងប្រជាពលរដ្ឋចុះអន្តរាគម៍ប្រមាណជិត៣០០នាក់ និងប្រើប្រាស់រថយន្តសរុប ០៧គ្រឿង ដោយសារកត្តាផ្លូវចូលចង្អៀត ទើបមិនអាចសង្គ្រោះបានទាន់ពេលវេលា៕

ដោយ៖ សូរិយា


ចែករំលែក៖