ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ទូទាំងប្រទេស​ បន្តផាកពិន័យយានយន្តល្មើសចំនួន ៣៧២គ្រឿង​ នាថ្ងៃទី​១៣​ មករា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ បានរកឃើញយានយន្តល្មើសចំនួន ៣៧២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ 

នាយកដ្ឋាននគរបាលចរាចរណ៍ បានគូសបញ្ជាក់ថា​ ចំនួនគោលដៅសរុប ៧៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៧២គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ១១១គ្រឿង និងម៉ូតូ ៤៥៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៧២គ្រឿង  រថយន្តធំ ០២គ្រឿង រថយន្តតូច ៣៥គ្រឿង និងម៉ូតូចំនួន ៣៣៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៣ថ្ងៃ ពីថ្ងៃទី១-១៣ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៨,៧៨៧គ្រឿង រថយន្តធំ ១៣៣គ្រឿង រថយន្តតូច ១,៦០២គ្រឿង ម៉ូតូ ៧,០៥២គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,១០៨គ្រឿង, រថយន្តធំ ៤៤គ្រឿង, រថយន្តតូច ៧៨៤គ្រឿង និងម៉ូតូ ៥,២៨០គ្រឿង (៥,២៨០ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖ តារា​


ចែករំលែក៖