ភ្នំពេញ ៖ រាជរដ្ឋាភិបាល ដកឋានន្ដរស័ក្ដិថ្នាក់វរសេនីយ៍ឯកពីស្នងការរងខេត្តព្រះសីហនុម្នាក់! ។ នេះបេីតាមអនុក្រឹត្យសម្រេច ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត»ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចដកហូតឋានន្ដរស័ក្ដិថ្នាក់ វរសេនីយ៍ឯក ពីវរសេនីយ៍ឯក សុខ សុភាព អត្ថលេខ៦៤៤៣៥ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
បទបញ្ញត្តិណាដែលផ្ទុយពីអនុក្រិត្យនេះចាត់ទុកជានិរាករណ៍ ។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា