ខេត្តព្រះសីហនុ ៖ វេលាម៉ោង១០:៤០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ធ្វើពីឈើប្រក់សង្ក័សី ស្ថិតក្នុងភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះជាការបញ្ជាក់ពី កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ចេញអន្តរាគមន៍ជួយសង្រ្គោះភ្លាមៗ ដោយចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញនគរបាលផ្នែកពន្លត់អគ្គិភ័យ នៅទីតាំងកើតហេតុ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ បណ្តាលឱ្យឆេះខូចខាតផ្ទះ សម្ភារ:ប្រើប្រាស់ស្ទើរទាំងស្រុង និងទ្រព្យសម្បត្តិមួយចំនួន តែមិនបង្កមានមនុស្សស្លាប់ ឬរងរបួសនោះឡើយ ចំពោះមូលហេតុមកពីឆ្លងចរន្តខ្សែភ្លើង៕
ដោយ ៖ សិលា