ប្រទេសអេក្វាឌ័របានរឹបអូសថ្នាំញៀនចំនួន 22 តោនក្នុងអំឡុងពេលយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនដែលមានរយៈពេល 2 សប្តាហ៍។ នេះក៏ជាចំនួនគ្រឿងញៀនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះដែរ។យោធារបស់អេក្វាឌ័របាននិយាយថា គ្រឿងញៀនត្រូវបានចែកចាយជាង 700 កេះ ដែលទំនងជាមានបំណងដឹកជញ្ជូនទូទាំងអាស៊ី អឺរ៉ុប និងអាមេរិក។ យុទ្ធនាការខាងលើបានធ្វើឡើងបន្ទាប់ពីការធ្វើផែនការ និងការត្រួតពិនិត្យរយៈពេល ៦ ខែ។
កងទ័ពអេក្វាឌ័រក៏បានចាប់ខ្លួនមនុស្សម្នាក់ដែរ ហើយនឹងប្រគល់ទៅកាន់ការិយាល័យរដ្ឋអាជ្ញាដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។
ការចាប់ខ្លួននេះកើតឡើងនៅពេលមានការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសអាមេរិកខាងត្បូង រួមទាំងកុប្បកម្មក្នុងពន្ធនាគារ និងការវាយប្រហារលើស្ថានីយ៍ទូរទស្សន៍។ អាជ្ញាធរអេក្វាឌ័របានបន្ទោសក្រុមជួញដូរគ្រឿងញៀនថាបានបង្កបញ្ហា៕ ដោយ៖ ធីរីណា
រូបថត៖ quochoitv.vn