ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការគាំទ្រទៅលើការធ្វើកំណែទម្រង់យោធាដើម្បីពង្រឹងនូវរចនាសម្ព័ន្ធការងារ ជំនាញ យុទ្ធវិធីទ័ព តែការកែទម្រង់នេះត្រូវស្មោះត្រង់ចំពោះជាតិ និងប្រជាជន

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការគាំទ្រទៅលើការធ្វើកំណែទម្រង់យោធាដើម្បីពង្រឹងនូវរចនាសម្ព័ន្ធការងារ ជំនាញ យុទ្ធវិធីទ័ព តែការកែទម្រង់នេះត្រូវស្មោះត្រង់ចំពោះជាតិ និងប្រជាជន។

សម្ដេចធិបតីលើកឡើងថា ការធ្វើកំណែទម្រង់យោធាគឺត្រូវផ្ដល់ទៅលើសន្តិភាព ថែរក្សាស្ថេរភាព ធ្វើយ៉ាងណាដើម្បីថែរក្សាការពារជាតិនិងប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែតក៏បានថ្លែងថា ៖ កងទ័ពកម្ពុជា បានចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ កងទ័ពកម្ពុជា មិនត្រឹមតែបានចូលរួមថែរក្សាសុខសន្តិភាពរបស់ប្រទេសជាតិយើងនោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានា ក្រោមឆត្រនៃអង្គការសហប្រជាជាតិទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា យើងមិនត្រូវបានអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពនៅក្រៅប្រទេសបានទេ លើកលែងតែនៅក្រោមឆត្រអង្គការសហប្រជាជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តចូលរួមក្នុងការថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ព្រោះកម្ពុជាយល់ច្បាស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភ្លើងសង្គ្រាម៕

ដោយ ៖ សិលា


ចែករំលែក៖