ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿង​ញៀនជាង ១តោន​ឈ្មួញ​លួចដឹកតាមសមុទ្រ​ ត្រូវ​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ បង្ក្រាប​ទាន់ពេលវេលា​ នៅខេត្ត​ព្រះសីហនុ​

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ច​នគរបាល​មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០២៤នេះថា៖​ កម្លាំងជំនាញ​ បានបើក​ប្រតិបត្តិការ​ចុះស្រាវជ្រាវបង្ក្រាប​ និងឃាត់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ឈ្មួញ​ជួញ​ដូរ​គ្រឿង​ញៀន​លួចដឹកតាមសមុទ្រ​ចំនួន​ ៥នាក់​ រួមនឹងវត្ថុតាង​គ្រឿងញៀន​ជាង ១តោន​។ 

មន្ត្រីជំនាញ​ បានបញ្ជាក់ថា សារធាតុញៀនដែលបង្ក្រាបបាននេះ ជាប្រភេទ កេតតាមីន និងមេតំហ្វេតាមីន​ដែលត្រូវបានបង្ក្រាបកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រ នៃខេត្តព្រះសីហនុ។​ និងបាន​និងបានបញ្ជូនខ្លួនពួកគេ​មកសាកសួរ​នៅមន្ទីរប្រឆាំងគ្រឿងញៀន​ ព្រមទាំង​បង្ហាញមុខជនបរទេសចំនួន៥នាក់ និងគ្រឿងញៀន​ជាសាធារណៈ​ មុននិងបញ្ជូនខ្លួនទៅ​សាលា​ដំបូង​រាជធានី​ ដេីម្បីចាត់ការតាមច្បាប់​។ 

គួររម្លឹកផងដែរថា​ កាលពីកាលពីថ្ងៃទី២០ ខែមករាថ្មីៗនេះ​ កម្លាំងសមត្ថកិច្ចជំនាញ​ នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏បាន​បង្ក្រាប​ករណីគ្រឿងញៀនបានប្រមាណជាង ១តោនដូចគ្នា នៅ​ស្រុក​ជ័យ​សែន ​ខេត្ត​ព្រះ​វិហារ។​ ខណៈ​គ្រឿងញៀនដែលត្រូវបានគេរកឃើញនេះមានចំនួន២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម (គ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម) និងសម្ភារៈមួយចំនួនទៀត៕

ដោយ៖ តារា


ចែករំលែក៖