ព័ត៌មានទាន់ហេតុការណ៍៖

បើអ្នកសង្ស័យថាព័ត៌មានរបស់គណនីអនឡាញ ឬ អ៉ីម៉ែល របស់អ្នកធ្លាប់បែកធ្លាយក្នុងការវាយប្រហារពីមុនមកដែរ ឬទេ

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីការផលប្រយោជន៍បងប្អូន លើការប្រើតាមប្រព័ន្ធ ឌីជីថល អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ តែងធ្វើការពន្យល់ ផ្តល់ជាគំនិត ដើម្បីការពារសុវត្ថិភាពលើការប្រើប្រាស់ ។ 

នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ៖ បើអ្នកសង្ស័យថាព័ត៌មានរបស់គណនីអនឡាញ ឬ អ៉ីម៉ែល របស់អ្នកធ្លាប់បែកធ្លាយក្នុងការវាយប្រហារពីមុនមកដែរ ឬទេ https://haveibeenpwned.com

បើសិនព័ត៌មានត្រូវបានបែកធ្លាយ អ្នកគួរតែប្រញាប់ផ្លាស់ប្តូរពាក្យ សម្ងាត់ និងធ្វើការកំណត់សោរពីរតង់ (2 factor authentication) ៕ 

ដោយ ៖ សិលា


ចែករំលែក៖