ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរឃុំផ្លូវទូក អំពាវនាវឱ្យម្ចាស់សត្វក្របី និង អ្នកទទួលមើលថែសត្វក្របី កុំអោយលែងពាសវាលពាសកាល ចូលទៅស៊ីផលដំណាំ និង ស្រូវប្រាំងរបស់អ្នកស្រុក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មេឃុំផ្លូវទូក លោក ប៉ាត គន នៅថ្ងៃ២៩ ខែមករា ឆ្នាំ២០២៤នេះបានធ្វើការអំពាវនាវ ដល់ម្ចាស់ក្របី និង អ្នកទទួលមើលថែពីម្ចាស់សត្វក្របី ក្នុងមូលដ្ឋាននៃឃុំផ្លូវទូកទាំងអស់ បញ្ឈប់ការលែងក្របីពាសវាលពាសកាល ដែលបណ្តាលសត្វក្របីទាំងនោះ ចូលទៅស៊ីផលដំណាំ និង ស្រូវប្រាំងរបស់ប្រជាកសិករ ដែលកំពុងតែដាំដុះបានល្អ ហើយត្រូវបំផ្លញដោយត្វក្របីចូលស៊ីកំទេច ។

  លោកមេឃុំផ្លូវទូកបញ្ជាក់ថា កន្លងទៅម្ចាស់ក្របី និង ម្ចាស់ចំការ តែងតែបានប្តឹងគ្នា ពាក់ព័ន្ធនិងសត្វក្របីចូលស៊ីផលដំណាំ ពិសេសស្រូវប្រាំង ខណៈដែលស្រូវប្រាំងជិតបានផលទៅហើយនោះ ។ ពេលខ្លះសត្វក្របីចូលទៅទាំងហ្វូងចូលស៊ីតែមួយភ្លែតអស់រាប់សិបហិកតាឯណោះ ។ ហើយដើម្បីបញ្ចៀសការប្តឹងផ្ដល់គ្នានេះ អាជ្ញាធរឃុំសូមអំពាវនាវដល់ម្ចាស់សត្វក្របីមេត្តាជួយមើលថែកុំអោយសត្វក្របីទាំងនេះចូលទៅស៊ីស្រូវប្រាំងរបស់អ្នកស្រុកបន្តទៀត ។

  អាជ្ញាធឃុំបានបញ្ជាក់ ប្រសិនបើម្ចាស់សត្វក្របី និង អ្នកទទួលមើលសត្វក្របី បណ្តែតបណ្តោយលែងសត្វក្របីលែងពាសវាលពាសកាលបន្តទៀត ហើយសត្វក្របីចូលទៅស៊ីស្រូវប្រាំងរបស់ម្ចាស់ស្រែនោះ  អាជ្ញាធរឃុំនឹងអនុវត្តនូវវិធានការពិន័យទៅម្ចាស់សត្វក្របី ដូចនេះដើម្បីបញ្ចៀសបញ្ហាទាំងនេះម្ចាស់ក្របីត្រូវឃ្វាលមើលអោយបានគត់មត់ និង ប្រុងប្រយ័ត្នបំផុត  ។ ព្រោះថានាពេលនេះ ម្ចាស់ស្រែប្រាំងនៅក្នុងមូលដ្ឋានឃុំផ្លូវទូកបានចាប់ចុះធ្វើប្រាំងហើយ ចំពោះស្រូវប្រាំងបានដុះបណ្តើរហើយ

ដោយ៖ ចន្ថា


ចែករំលែក៖