ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ក្រសួងធម្មការ និងសាសនា ចាប់ផ្តើមវិធានការលើគ្រូបារមី និងគ្រូទស្សន៍ទាយដែលផ្សព្វផ្សាយសកម្មភាពមិនសមរម្យ បង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

ចែករំលែក៖

ភ្នំពេញ ៖ សម័យនេះ បងប្អូនប្រជាពលរដ្ឋយើង មានការចេះដឹងខ្ពស់ អ្នកដើរតួគ្រូបារមី ភាគច្រើន បង្កើតឱ្យមានជំនឿតែក្រុមបក្ខពួកគេរៀបចំឈុតឆាត ដើម្បីទាក់ទាញប្រជាពលរដ្ឋអោយជឿប៉ុណ្ណោះ ប៉ុន្តែគំនិតបាបនរកនេះ ក្លាយជាបាបកម្ម រហូតដល់ត្រូវបានហាមឃាត់ ប្រព្រឹត្តបំពុលសង្គមបន្តទៀត។ 

សូមបញ្ជាក់ថា ៖ ក្រសួងធម្មការ និងសាសនាដាក់ចេញនូវវិធានការផ្លូវច្បាប់ ចំពោះគ្រូបារមី និងគ្រូទស្សន៍ទាយដែលផ្សព្វផ្សាយសកម្មភាពមិនសមរម្យ បង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ជាច្រើននាក់នោះ ឱ្យបញ្ឈប់សកម្មភាព។ 

បន្ទាប់ពីមានការបង្ហោះផ្សាយជាបន្តបន្ទាប់ នៅក្នុងបណ្តាញសង្គមនូវវីដេអូនានារបស់គ្រូបារមី គ្រូទស្សន៍ទាយជោគវាសនា គ្រូមើលជំងឺ គ្រូដោះអំពើ ដែលសកម្មភាពទាំងអស់នោះ ត្រូវបានក្រសួងធម្មការ និងសាសនាហាមឃាត់ ព្រមទាំងបានឱ្យគ្រូទាំងអស់នោះ ធ្វើកិច្ចសន្យាបញ្ឈប់ការផ្សព្វផ្សាយ និងលុបចោលវីដេអូចាស់ៗរបស់ខ្លួនជាបន្ទាន់។

នៅក្នុងលិខិតកិច្ចសន្យាដែលបានធ្វើជាមួយមន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត គ្រូបារមី ដែលត្រូវបានគេដឹងថាធ្លាប់បានបង្ហោះវីដេអូព្រោងព្រាតក្នុងបណ្តាញសង្គម នូសកម្មភាពមិនសមរម្យ ប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងធ្វើឱ្យប៉ពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបានក្រសួងឱ្យធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពទាំងអស់នេះ និងមិនឱ្យថតបង្ហោះក្នុងបណ្តាញសង្គមដែលមានលក្ខណៈអួតអាងហួសពីការពិតបន្តទៀតឡើយ។

ដើម្បីចូលរួមបញ្ឈប់នូវសកម្មភាពដែលផ្តល់គម្រូមិនល្អដូចបានរៀបរាប់ខាងលើនេះ សាមីខ្លួនក៏បានអំពាវនាវឱ្យមហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឈប់បង្ហោះវីដេអូកន្លងទៅ ពាក់ព័ន្ធនឹងគ្រូបារមី គ្រូអូមអាមផ្សេងៗ ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន៕

ដោយ ៖ សិលា


ចែករំលែក៖