ព័ត៌មានទាន់ហេតុការណ៍៖

អណត្តិទី៧នេះ គឺជាអណត្តិគុណភាព!! សូម្បីជាបុគ្គលិកជាប់កិច្ចសន្យា ក៏ត្រូវជ្រើសរើសដោយប្រឡង មានសញ្ញាបត្រ មានចំណេះដឹងគ្រប់គ្រាន់ដែរ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់និស្សិត និង សាធារណជន មេត្តាជ្រាបថា ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបេក្ខភាពដែលមាន ចំណេះដឹងនិងជំនាញផ្នែកច្បាប់ និងផ្នែកបច្ចេកវិទ្យាព័ត៌មាន ដើម្បីចូលបម្រើការងារពេញម៉ោងជាបុគ្គលិកជាប់កិច្ចសន្យា នៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ដែលបេក្ខជន ឬបេក្ខនារី ត្រូវមានគុណវត្តិ ដូចខាងក្រោម÷

ក. លក្ខខណ្ឌទូទៅ

– មានសញ្ជាតិខ្មែរ

– មានអាយុយ៉ាងតិច ១៨ ឆ្នាំ

– មានសញ្ញាបត្របរិញ្ញាបត្រឡើងទៅពាក់ព័ន្ធនឹងជំនាញនីមួយៗ

-មានចំណេះដឹងទាំងសរសេរនិងនិយាយជា ភាសាអង់គ្លេស និង/ឬភាសាបារាំង ឬភាសាបរទេសផ្សេងៗទៀតបានល្អ

– គ្រប់គ្រងពេលវេលាបានល្អ អាចធ្វើការងារក្រោមសម្ពាធ មានទំនួលខុសត្រូវ បុរេសកម្ម និងយកចិត្តទុកដាក់ ចំពោះការងារ (attention to details)

– មានអត្តចរិតនិងសីលធម៌រស់នៅល្អ ពុំធ្លាប់ជាប់ទោសពីបទឧក្រិដ្ឋ ឬមជ្ឈិម

– មានចំណេះដឹងផ្នែកកុំព្យូទ័រ (Microsoft Office, Internet and E-mail, និង Tools ផ្សេងៗ) ។

ខ. លក្ខខណ្ឌជាក់លាក់តាមជំនាញ

ខ.១. ជំនាញផ្នែកច្បាប់

– មានបទពិសោធន៍ការងារពាក់ព័ន្ធនឹងជំនាញផ្នែកច្បាប់យ៉ាងតិច ២ឆ្នាំ ជាអាទិ៍៖ ការផ្ដល់មតិប្រឹក្សាច្បាប់, ការតាក់តែងលិខិតបទដ្ឋានគតិយុត្ត, ការវិភាគនិងស្រាវជ្រាវច្បាប់ ជាដើម

– មានបទពិសោធន៍ផ្នែករដ្ឋបាល។

ខ.២. ជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាន

– មានបទពិសោធន៍ការងារពាក់ព័ន្ធនឹង iOS Development y Android Development & Web Development 

គ. វិញ្ញាសាប្រឡង

> វិញ្ញាសាសរសេរ ចំណេះដឹងទូទៅ, ចំណេះដឹងជំនាញពាក់ព័ន្ធ និងភាសាអង់គ្លេស

> វិញ្ញាសាសម្ភាសផ្ទាល់មាត់÷ សម្រាប់តែបេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរ។

បញ្ជាក់: ចំពោះកាលបរិច្ឆេទ និងទីកន្លែងប្រឡង នឹងជូនដំណឹងនៅពេលក្រោយ។

បេក្ខជន ឬបេក្ខនារី ដែលមានចំណាប់អារម្មណ៍និងគុណវឦសមស្រប សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និង Cover Letter ដោយភ្ជាប់មកជាមួយនូវសញ្ញាបត្រ ឬលិខិតបញ្ជាក់ការសិក្សា ព្រមទាំងអត្តសញ្ញាណប័ណ្ណ (ច្បាប់ចម្លង) មកលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានអាសយដ្ឋានផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈសារអេឡិចត្រូនិច Sim_Bunnarith@mef.gov.kh ឱ្យបានយ៉ាងយូរត្រឹម ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០២៤។

អាស្រ័យហេតុនេះ សូមនិស្សិត និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕ 

ដោយ ៖ សិលា


ចែករំលែក៖