ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយលោតពីលើអគារជាន់ទី៥បណ្តាលឱ្យស្លាប់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់វ័យប្រហែលជាង៣០ឆ្នាំបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយលោតពីលើអគារជាន់ទី៥បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវបេតុងក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពមានឈ្មោះ ភ័ក្រ្ត​ ភេទស្រី អាយុជាង ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅអគារកើតហេតុខាងលើ ជួលបន្ទប់ជាន់ទី៥ ក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បើយោងតាមការបញ្ជាក់ពីនារីម្នាក់ត្រូវជាមិត្តភក្កិជនរងគ្រោះបានរៀបរាប់ឱ្យដឹងថា មុនថ្ងៃកើតហេតុមួយថ្ងៃនារីរងគ្រោះបានឆាតតាមទូរស័ព្ទទៅប្រាប់រូបនាងថា បើគ្នាស្លាប់ជួយធ្វើបុណ្យអោយគ្នាផង។ លុះមកដល់ថ្ងៃកើតហេតុ ខណៈដែលនារីរងគ្រោះបានចុះពីបន្ទប់ជួលមកលេងអ្នកស្គាល់គ្នានៅខាងក្រោមរួចក៏ពោលពាក្យប្រាប់ទៅកាន់អ្នកដែលស្គាល់គ្នានិងអ្នករស់នៅក្បែរបន្ទប់គ្នាថា នៅក្នុងបន្ទប់ជួលរបស់នាងតែងតែមានជំនាងផ្ទះមកលងរូបនាងរាល់ថ្ងៃ ធ្វើអោយនាងភ័យខ្លាច។ ក្រោយមកក៏មានការហូបអីតិចតួចជាមួយអ្នកជិតខាងនិងបានផឹកស្រាអស់២ទៅ៣កំប៉ុង រួចឡើងទៅបន្ទប់ជួលនៅជាន់ទី៥វិញ។ មួយសន្ទុះក្រោយមកនៅវេលាម៉ោង៣និង៣០នាទីស្រាប់តែនារីរងគ្រោះបានលោតពីលើអគារជួលជាន់ទី៥មកក្រោមបណ្តាលឱ្យស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅជិតខាងទាក់ទងទៅសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានយកខ្សែហ៊ុមព័ទ្ធជុំវិញទីតាំងនៃសព   រួចក៏បានទាក់ទងទៅមន្ត្រីជំនាញឱ្យចុះមកពិនិត្យសពផងដែរ ។ គូរបញ្ជាក់ផងដែរថាក្រោយកើតហេតុ សពនារីខាងលើសមត្ថកិច្ចជំនាញកោសល្យវិច័យកំពុងតែពិនិត្យនៅពុំទាន់ដឹងថាជាករណីអ្វីឱ្យពិតប្រាកដនោះទេ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖