ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានកើតឡើងចំនួន ០៤លើក បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល ០៤នាក់។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ បានកើតឡើងចំនួន ០៤លើក (យប់ ០២លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០២នាក់ (ស្រី ០នាក់), រងរបួសសរុប ០៤នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៣នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៣នាក់ (យប់ ០នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើស មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០១នាក់) និងប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់) ៕
ដោយ៖ តារា