ព័ត៌មានទាន់ហេតុការណ៍៖

ជាងភ្លេីង០២នាក់​ធ្លាក់ពីលេីរន្ទារ​ងរបួសធ្ងន់ ខណ:ឡេីងតភ្លើងលេីអគារកំពុងសាងសង់មិនប្រយ័ត្ន

ចែករំលែក៖

​     ភ្នំពេញ​ ៖​ ជាងភ្លេីង០២នាក់​ បានឡើងតបណ្ដាញភ្លើងនៅអគារកំពុងសាងសង់មួយកន្លែង​ដោយខ្វះការប្រុងប្រយ័ត្នបានធ្លាក់ពីលើរន្ទារងរបួសធ្ងន់​ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកខណ្ឌដង្កោដឹកបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីភ្លាមៗ​ កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នៅអគារការដ្ឋានកំពុងសាងសង់ឃ្លាំងភេសជ្ជ: អេរ៉ាហ្គោល ខមភើរេសិន ផ្លូវសាលាកសិកម្មចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​    ជនរងគ្រោះទាំង២នាក់រួមមាន​ ៖ ទី១ ឈ្មោះ ស៊ាង វឌ្ឍនៈ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ ។ ទី២ ឈ្មោះ ប៉េង អរ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រងរបួសធ្ងន់ទាំង២នាក់ ។

​    បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មានជាងមួយក្រុមបានមកឡើងរន្ទាតបណ្ដាញប្រព័ន្ធភ្លើងអគារកំពុងសាងសង់ក្នុងបរិវេណឃ្លាំងស្តុកភេជ្ជសជ្ជៈដោយមិនពាក់ឧបករណ៍សុវត្ថិភាពនោះទេ ។ ក្រោយមកស្រាប់តែឃើញធ្លាក់ពីលើរន្ទាបណ្ដាលអោយជាងភ្លើង២នាក់របួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅជួយសង្រ្គោះនៅមន្ទីរពេទ្យរុស្សុី។

​    បច្ចុប្បន្ននេះ​ ជនរងគ្រោះទាំងពីរនាក់ខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតតាមការស្នើសុំពីមេការជនរងគ្រោះ រីឯម្ចាស់ទីតាំងនៅពេលកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យកន្លែងកើតហេតុមិនព្រមសហការនោះទេ គឺព្យាយាមលាក់បាំងសមត្ថកិច្ចទៅវិញ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖