ព័ត៌មានទាន់ហេតុការណ៍៖

អីក៏ប្រឹងតុបតែងបែបខុសរឿងម្ល៉េះលោកព្រះ ! Pass App ដែលបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស២គ្រឿងត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់នៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ប្រសិនបើ បងប្អូនយើងមួយចំនួនតូច «គឺលោកបង Pass App » កែប្រែទម្លាប់អាក្រក់ លើការតុបតែងភ្លើងលើ Pass App កាត់បន្ថយសុីផ្លេ បើកកុំជ្រែ ជ្រៀត កាត់បន្ថយល្បើនលឿន វ៉ាដោយគោរពច្បាប់ចរាចរណ៍ ពិតជាប្រពៃណាស់ គឺគាត់ជាពលរដ្ឋល្អ ក្នុងសង្គម ។ ពិសេសក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ ឆែកជាតិអាល់កុលនេះ គាត់នឹងរកចំណូលបានច្រើន ព្រោះ អ្នកទៅកម្មវិធី ត្រូវជិះ Pass App មកផ្ទះ ដើម្បីសុវត្ថិភាព នឹងចូលរួមអនុវត្តច្បាប់ចរាចរណ៍ ។ 

ផ្ទុយទៅវិញមើលចុះ ! លោកបង Pass App ដែលបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស២គ្រឿងត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់នៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពេលកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង​ ហើយសមត្ថកិច្ចបានឱ្យម្ចាស់ PassApp ដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យា។ 

សូមបញ្ជាក់ថា ៖ Pass App ដែលបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស អស់ទាំងលុយច្រើន ហើយជាអំពើមិនស្របច្បាប់ ៕ 

ដោយ ៖ សិលា


ចែករំលែក៖