ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនយុវជន២នាក់ដែលធ្វើសកម្មភាពកាប់ជនរងគ្រោះដាច់កដៃឆ្វេងនៅក្រុងកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅវេលាម៉ោង ៣ រំលងអធ្រាត្រ ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រោយសាលាបឋមសិក្សាឧត្តរ ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានទទួលព័ត៌មានថា មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើដាវកើតឡើង បង្កឡើងដោយជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ១ គ្រឿង មិនស្គាល់ម៉ាកបានធ្វើសកម្មភាពយកដាវ១ដើម ប្រព្រឹត្តិសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន០២នាក់: 

១-ឈ្មោះ ក្រិត ភារុន ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិវាលគ្រាល ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម មុខរបរជាងពិដាន បណ្តាលឱ្យដាច់ ក ដៃខាងឆ្វេង និងរយះកែងដៃឆ្វេង និង២-ឈ្មោះ សន គឹមសឿន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់ភូមិត្រួយចេក ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បណ្តាលឱ្យរងរបួសត្រូវស្មាខាងឆ្វេង ។

ក្រោយពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានគេចខ្លួនបាត់អស់។ ដោយទទួលបានបទបញ្ជាដល់ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីលោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងកំពង់ចាម សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានធ្វើការស្រាវជ្រាវរកមុខសញ្ញាដែលប្រព្រឹត្តិសកម្មភាពខាងលើ ។ 

លុះវេលាម៉ោង១០ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញបាន ធ្វើការឃាត់ខ្លួនជន សង្ស័យបាន២នាក់ ដែល១.ឈ្មោះ ថា រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើក រថយន្តដឹកត្រី រស់នៅភូមិតាមាង ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាមនិង២-ឈ្មោះ ឡេង យាំងយ៉ាង(ហៅវ៉ាន់ សារិទ្ធ ហៅ តឿ) ភេទប្រុស អាយុ២៥ ឆ្នាំជនជាតិវៀតណាមមុខរបរកម្មកររថយន្តដឹកត្រីស្នាក់ នៅភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ក្រោយពីស្តាប់ចម្លើយរួច ជនសង្ស័យទាំងពីរនាក់ខាង លើបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពពិតប្រាកដមែន ។ 

សមត្ថកិច្ចចាប់យកវត្ថុតាង និងមធ្យោបាយ ប្រព្រឹត្តសកម្មភាពរួមមានម៉ូតូម៉ាក C125 ០១គ្រឿង ពណ៌ខ្មៅសេរីឆ្នាំ២០១២ ពាក់ស្លាកលេខព្រៃវែង1F-1205, ដាវចំនួន ០១ដើមប្រវែង ០, ៤៩ ម៉ែត្រ, ខ្សែក្រវ៉ាត់ចំនួន ០១, មួកសុវត្ថិភាពបែកចំនួន ០១ ។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម កំពុងកសាងសុំណុំ រឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖ សូរិយា


ចែករំលែក៖