ព័ត៌មានទាន់ហេតុការណ៍៖

នីហ្សេរីយ៉ាជួបកូដឌីវ័រវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations

ចែករំលែក៖

កីឡាករ Kelechi Iheanacho បានស៊ុតបាល់ប៉េណាល់ទីឈ្នះ ខណៈដែលនីហ្សេរីយ៉ាបានឡើងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Africa Cup of Nations ឆ្នាំ២០២៣ ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល លើអាហ្វ្រិកខាងត្បូង។ចំណែកក្រុមកូដឌីវ័របានយកឈ្នះកុងហ្គោ១ទល់០ ដើម្បីកក់កន្លែងវគ្គផ្តាចព្រ័ត្រនៅពានរង្វាន់នេះ

ការប្រកួតក្នុងទីក្រុង Bouake រវាងនីហ្សេរីយ៉ាងនិងអាហ្វ្រិកខាងត្បូងបានបញ្ចប់ក្នុងលទ្ធផល បន្ទាប់ពីបញ្ចប់ដ៏គួរឱ្យកត់សម្គាល់ដល់ម៉ោងធម្មតា រហូតដល់ម៉ោងបន្ថែមទៀតក៏នៅតែស្មើគ្នា រហូតដល់ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី

Mokoena គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករអាហ្រ្វិកខាងត្បូងពីរនាក់ដែលឃើញការស៊ុតបាល់បញ្ចូលទីរបស់ពួកគេបានសង្គ្រោះដោយអ្នកចាំទី Stanley Nwabali ខណៈដែលក្រុម Super Eagles បានទទួលជ័យជម្នះដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ ដែលពួកគេនឹងត្រូវប្រកួតជាមួយក្រុមកូដឌីវ័របន្ទាប់ពីម្ចាស់ផ្ទះបានផ្តួល DR Congo

ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីបានជួយឲ្យនីហ្សេរីយ៉ាយកឈ្នះអាហ្វ្រិកខាងត្បូង ៤ទល់២។ ដោយខាងអាហ្វ្រិកខាងត្បូងស៊ុតមិនចូល២គ្រាប់ ខណៈដែលនីហ្សេរីយ៉ាស៊ុតមិនចូល១គ្រាប់។

ជាមួយគ្នានេះ Sebastien Haller បានស៊ុតបញ្ចូលទីអ្នកឈ្នះខណៈដែលម្ចាស់ផ្ទះ២០២៣ Africa Cup of Nations ម្ចាស់ផ្ទះ កូដឌីវ័រ បានយកឈ្នះកុងហ្គោក្នុងលទ្ធផល១ទល់០ គ្រាប់បាល់តែមួយគត់នៃការប្រកួតក្នុងទីក្រុង Abidjan បានកើតឡើងនៅនាទីទី៦៥នៅពេលដែលបាល់ហោះផុតអ្នកចាំទីLionel Mpasi របស់កុងហ្គោ

កូតឌីវ័របានបណ្តេញលោក Jean-Louis Gasset ចេញពីតំណែងជាគ្រូបង្វឹក មុនពេលឆ្លងកាត់វគ្គចែកពូល ហើយត្រូវការគ្រាប់បាល់ចុងម៉ោងទល់នឹងសេណេហ្គាល់ និងម៉ាលី ដើម្បីឈានទៅវគ្គបួនក្រុមចុងក្រោយ។ ប៉ុន្តែគ្រូបង្វឹកបណ្តោះអាសន្ន Emerse Fae ឥឡូវនេះមានឱកាសដឹកនាំដំរីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយប៉ះម្ចាស់ជើងឯក៣សម័យកាលនីហ្សេរីយ៉ានៅទីក្រុង Abidjan នៅថ្ងៃអាទិត្យខាងមុខនេះ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

 


ចែករំលែក៖