បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃទី 7 ខែកុម្ភៈ (ម៉ោងក្នុងស្រុក)មក ជោគវាសនានៃគម្រោងជំនួយ 118 ពាន់លានដុល្លារដល់អ៊ុយក្រែននិងអុីស្រាអែល មិនត្រូវបានសម្រេច។
យោងតាម CNN គណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាបានរារាំងកិច្ចព្រមព្រៀងព្រំដែនដ៏សំខាន់មួយរវាងគណបក្សប្រជាធិបតេយ្យ នឹងគណបក្សសាធារណរដ្ឋ និងកញ្ចប់ជំនួយបរទេសដើម្បីគាំទ្រអ៊ុយក្រែននិងអុីស្រាអែលក្នុងការបោះឆ្នោតកាលពីថ្ងៃទី 7 ខែកុម្ភៈ។
ជាមួយនឹងសំឡេងឆ្នោត 49 – 50 ព្រឹទ្ធសភាអាមេរិកមិនអាចអនុម័តកញ្ចប់ជំនួយទ្វេភាគីចំនួន 118 ពាន់លានដុល្លារ ដើម្បីរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ជួយអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី និងគាំទ្រអុីស្រាអែលក្នុងជម្លោះជាមួយក្រុមហាម៉ាស់នោះបានទេ។ យោងតាមសារព័ត៌មាន Reuters សេចក្តីព្រាងច្បាប់ចំនួន 118 ពាន់លានដុល្លារដែលប្រកាសដោយព្រឹទ្ធសភាត្រូវការសំឡេង 60 ដើម្បីបញ្ជូនទៅសភាតំណាងដែលគណបក្សប្រជាធិបតេយ្យរបស់លោក Biden គ្រប់គ្រង។
លទ្ធផលនេះត្រូវបាន CNN ផ្សាយថា ជាព័ត៌មានអាក្រក់សម្រាប់អ៊ុយក្រែននិងអុីស្រាអែលដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក នៅពេលដែលជំនួយរបស់ទីក្រុងវ៉ាស៊ីនតោនដល់ពួកគេស្ថិតក្នុងគ្រោះថ្នាក់ក្នុងពេលដ៏សំខាន់មួយ។ បន្ទាប់ពីការបោះឆ្នោត សមាជិកសភាអាមេរិកនឹងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងក្នុងការអនុម័តជំនួយដោយគ្មានបទប្បញ្ញត្តិព្រំដែនដូចនៅក្នុងគម្រោងចំណាយ 118 ពាន់លានដុល្លារ។
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋកំពុងចូលរួមក្នុងកិច្ចចរចាជាបន្ទាន់មួយដើម្បីមើលថា តើពួកគេអាចឈានដល់កិច្ចព្រមព្រៀងដែលនឹងអនុញ្ញាតឱ្យព្រឹទ្ធសភាបើកការពិភាក្សាលើកញ្ចប់ជំនួយបរទេសចំនួន 95.3 លានដុល្លារអាមេរិកឬអត់។ កញ្ចប់នេះមិនរួមបញ្ចូលកិច្ចព្រមព្រៀងព្រំដែនទ្វេភាគីទេ៕
ដោយ៖ ធីរីណា(រូបថត៖ EPA)