ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ដាក់មន្រ្តីនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន ០៩រូប ឱ្យចូលនិវត្តន៍

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប ដាក់ឱ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃ ក្រសួងមហាផ្ទៃ ៩រូប ។ ក្នុងនោះ ឧត្តមសេនីយ៍ឯក ចំនួន ៣រូប , ឧត្តមសេនីយ៍ទោ ចំនួន ៥រូប និងឧត្តមសេនីយ៍ត្រី ១រូប ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖