ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ១០ កុម្ភៈ កើតឡើងចំនួន ១០លើក បណ្តាលឲ្យមនុស្សស្លាប់ ០៨នាក់ និងរបួសធ្ងន់ស្រាល ០៦នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានកើតឡើងចំនួន ១០លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៨នាក់ (ស្រី ០នាក់), រងរបួសសរុប ០៦នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៤នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៨នាក់ (យប់ ០២នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០២នាក់, ធ្ងន់ ០នាក់, ស្រាល ០២នាក់) , មិនគោរពសិទ្ធិ ០៤លើក (ស្លាប់ ០៤នាក់, ធ្ងន់ ០២នាក់, ស្រាល ០នាក់),មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) និងបត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់, ធ្ងន់ ០១នាក់, ស្រាល ០នាក់) ៕

ដោយ ៖ សហការី


ចែករំលែក៖