ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី ជំងឺមហារីកច្រមុះ!(Nasopharyngeal Cancer)

ចែករំលែក៖

ភ្នំពេញ ៖ ជំងឺមហារីកច្រមុះ!(Nasopharyngeal Cancer)  , Nasopharyngeal Cancer ជាជំងឺមហារីកដែលកើតឡើងនៅផ្នែកខាងក្រោយច្រមុះ និងខាងលើបំពងក ដែលពាក្យបច្ចេកទេសឲ្យតំបន់នេះថា “Nasopharynx”។

ក) រោគសញ្ញា៖

នៅដំណាក់កាលដំបូង ជំងឺមហារីកច្រមុះ ពុំស្ដែងនូវសញ្ញាអ្វីដែលគួរឲ្យកត់សំគាល់ទេ។ រោគសញ្ញាមួយចំនួនដែលតម្រូវឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ មានដូចខាងក្រោម៖

   – មានឡើងកូនកណ្តុលនៅក

   – ឈាមច្រមុះ

   – តឹងច្រមុះភាគច្រើនមួយចំហៀង

   – សណ្តាប់មានការធ្លាក់ចុះនៅត្រចៀកម្ខាង

   – ហឹងត្រចៀក

   – ឈឺក្បាល

ខ) មូលហេតុបង្ក៖

មូលហេតុបង្កឲ្យកើតជំងឺមហារីកច្រមុះ នៅមិនទាន់ដឹងពិតប្រាកដ ប៉ុន្តែមានកត្តាមួយចំនួនដែលជំរុញឲ្យកើតមានជំងឺនេះ ៖

   – ទីតាំងភូមិសាស្រ្ត ដូចជាប្រទេសចិនភាគខាងត្បូង ឬអាស៊ីខាងកើត

   – ការបរិភោគអាហារដែលសម្បូរជាតិ Nitrosamine : អាហារដែលមានកម្រិតអំបិលខ្ពស់ ប្រលាក់ហាលឲ្យស្ងួតរួចអាំង (សាច់ ឬត្រី)

   – អ្នកប្រកបរបរដែលទាក់ទងជាមួយឈើ-ជាងឈើ

   – Epstein-Barr Virus

   – ប្រវត្តិក្រុមគ្រួសារដែលកើតជំងឺនេះ(Nasopharyngeal Cancer)

គ) ការធ្វើរោគវិនិច្ឆ័យ៖

   – ការឆ្លុះដោយម៉ាស៊ីនអង់ដូស្គប់ ប្រើកាំមេរ៉ាឆ្លុះចូលក្នុងច្រមុះរហូតដល់ផ្នែកខាងក្រោយ Nasopharynx 

   – ការច្រិបសាច់ : ត្រូវច្រិបសាច់នៅផ្នែកខាងក្រោយច្រមុះ ដើម្បីធ្វើការពិសោធន៍កោសិកាមហារីក Pathology and Immmuno-histo-chemistry

   – ធ្វើ CT-Scan ឬ MRI

   – Panendoscopy 

ឃ) ការព្យាបាល៖

   – ការព្យាបាលដោយកាំរស្មី តាមវិធីសាស្ត្រទំនើប (Modern Radiotherapy)

   – ការចាក់ថ្នាំគីមី(Chemotherapy)

   – ការវះកាត់ក្នុងករណីខ្លះ

មិនមានវិធានការសម្រាប់ការពារមិនឲ្យកើតជំងឺមហារីកច្រមុះទេ ប៉ុន្តែយើងអាចកាត់បន្ថយដោយកត្តាមួយចំនួន ដែលជំរុញឲ្យកើតជំងឺនេះ ដូចដែលបានរៀបរាប់ខាងលើ។ ដូចនេះក្នុងនាមជាគ្រួពេទ្យជំនាញ អំពាវនាវដល់បងប្អូនទាំងអស់ ដែលមានប្រវត្តិឈាមច្រមុះ ឬតឹងច្រមុះជាប្រចាំ សូមអញ្ជើញមកទទួលការពិគ្រោះ ពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញត្រចៀក ច្រមុះ បំពង់ក និងជម្ងឺមហារីកនៅមន្ទីរពេទ្យកាល់ម៉ែត។

នេះជាការបញ្ជាក់ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖