ព័ត៌មានទាន់ហេតុការណ៍៖

ចិត្តដាច់ម្លេះ..! យកសពទារក​រុំដោយកន្សែងពោះគោដាក់នៅក្នុងកេសក្រដាស ចងថង់ផ្លាស្ទិកមកប្លុងចោល​ត្រូវបានពលរដ្ឋប្រទះឃេីញ​

ចែករំលែក៖

ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពទារកម្នាក់​រុំដោយកន្សែងពោះគោដាក់នៅក្នុងកេសក្រដាស ចងថង់ផ្លាស្ទិក​ នៅត្រង់ចំណុចដីឡូត៍គ្មានលេខ ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង១៩និង០០នាទី​យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ។

​     សមត្ថកិច្ច​បានឱ្យដឹងថា​ ជនរងគ្រោះ(សព) មិនស្គាល់អត្តសញ្ញណ ភេទប្រុស អាយុចន្លោះពី៨ទៅ៩ខែ ។​ ក្នុងនោះមានសម្ភារបន្សល់ទុក​រួមមាន​ ៖​ កន្សែងពោះគោពណ៌ខៀវ ចំនួន០១​ ,​កេសក្រដាសចំនួន០១ ,​ ថង់ផ្លាស្ទិក ពណ៍ខ្មៅ ចំនួន០១ ។

​   គួរបញ្ជាក់ថា​ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៩និង០០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានទទួលព័ត៌មានថា មានករណីប្រជាពលរដ្ឋបានប្រទះឃើញសាកសពទារកត្រូវបានគេយកមកប្លុងចោលនៅត្រង់ចំណុច ដីឡូត៍គ្មានលេខ  ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​ ភ្លាមៗកម្លាំងសមត្ថកិច្ចក៍បានចុះទៅដល់កន្លែងកើតហេតុ ឃើញសាកសពទារក ភេទប្រុស អាយុចន្លោះពី៨ទៅ៩ខែ រុំដោយកន្សែងពោះគោ ពណ៌ខៀវ ដាក់នៅក្នុងកេសក្រដាស ចងថង់ផ្លាស្ទិក ពណ៌ខ្មៅ ប្រាកដមែន ។ 

​      តាមការពិនិត្យនិងវិភាគជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ្ញ៉ា វេជ្ជបណ្ឌិត នង សុណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំញ គឺជនរងគ្រោះបានស្លាប់នៅក្នុងផ្ទៃម្តាយ មុនពេលសម្រាល ។​ បន្ទាប់មក​ សពត្រូវបានអាជ្ញាធររៀបចំបញ្ចុះនៅវត្តសំបួរមាស ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖