ព័ត៌មានទាន់ហេតុការណ៍៖

អ្នកតំណាងរាស្ត្រ ខៀវ កាញារីទ្ធ ៖ មានតែអាប និង ប្រែត ដែលទើសអ្នកធ្វើបុណ្យ !

ចែករំលែក៖

ភ្នំពេញ ៖ មានតែអាប និង ប្រែត ដែលទើសអ្នកធ្វើបុណ្យ ! នេះជាការលើកឡើង របស់លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម លើផេកផ្លូវការ របស់ផ្លូវការ របស់លោក នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។  

លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម មានប្រសាសន៍បែបនេះ បន្ទាប់ពីមាន គណនី Facebook មានឈ្មោះថា ៖ (TI DA) បានបង្ហោះ ជាមួយពាក្យពេចន៍ដ៏មានសីលធម៍ ពាក់ព័ន្ធនិឹងជំនឿសាសនា ដោយសរសេរបង្ហោះយ៉ាវដូច្នេះថា ៖ «រដូវកាលចូលឆ្នាំចិន ឃើញ fb page មួយចំនួន ផុស ប្រើសុទ្ធតែពាក្យ< ខ្មែរចង់ក្លាយជាចិន > ប្រឹង សែននឹងគេនឹងឯង ដើម្បីអោយក្លាយជាចិន ពាក្យនេះលើសហើយ។ អ្នកជាប់ខ្សែស្រឡាយចិន គេសែនដើម្បីរំលឹកដល់បុព្វបុរសដូនតាចិន ដល់ ខ្មែរយើង ពេលភ្ជុំបិណ្ឌធ្វើម្ហូប ចង្ហាន់ទៅវត្ត ដើម្បី ឧទ្ទិសដល់បុព្វបុរសដូនតាខ្មែរ។ អ្នកជាប់ខ្សែ ខ្មែរ-ចិន គេធ្វើទាំងអស់ តាំងពីដើមមកហើយ…។ អ្នកដែលមិនជាប់ ខ្សែចិន មិនសែន មិនឆេងម៉េង វាជារឿងត្រឹមត្រូវហើយ តែកុំនិយាយវាយប្រហារ អ្នកដែលជាប់ខ្សែ ខ្មែរផង ចិនផង គ្រាន់តែគេធ្វើពិធីសែនព្រេនជូនដូនតាគេសោះ ក៏ឈឺក្បាលវិលមុខ ម្លេះ… ប្រើភាសាសុទ្ធតែ ចង់ក្លាយជាចិន ភ្លេចកំណើតខ្មែរ… ចេះរកពាក្យនិយាយឃើញ…

ជិតដល់ មាឃបូជា ហើយ គិតល្អ សាងល្អ ធ្វើបុណ្យ ដាក់ទានអោយបានច្រើន» ៕

ដោយ ៖ សិលា


ចែករំលែក៖