ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ នាម៉ោង ៥និង ៣០នាទីល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានឃាត់ខ្លួនជនសង្ស័យ០៤នាក់ដកហូតសារធាតុញៀនចំនួន ២៨កញ្ចប់ នៅចំណុចបន្ទប់ជួល ក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់មាម ៖
ទី១.ឈ្មោះ ស្រី ពេជ្រ ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
ទី២.ឈ្មោះ រ៉េន ចាន់ដារ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
ទី៣.ឈ្មោះ ម៉ម សុខលី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានមានទីលំនៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
ទី៤.ឈ្មោះ រ៉ែម នីម ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
លោកអធិការបានឲ្យដឹងទៀតថា សម្ភារ:ដកហូតរួមមាន៖ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២៨កញ្ចប់( ជារបស់ឈ្មោះ ស្រី ពេជ្រ)។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ