ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកឱ្យបានជ្រាបថា៖ ផ្អែកតាមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុង ការដាក់ដំណើរការអនុវត្តរថយន្តក្រុងដឹកជញ្ជូនសាធារណៈពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប និងពីក្រុងសៀមរាប-ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍ រុនតាឯក បំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ រដ្ឋបាលខេត្តសៀមរាបនឹងដាក់ឱ្យដំណើការ សាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប និងពីក្រុង សៀមរាប-ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ ដោយ ឥតគិតថ្លៃ ជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ដូចមានក្នុងតារាងទីតាំង ចំណត និងពេលវេលា ជូនភ្ជាប់មកជាមួយ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនទូទៅ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ជ្រាប និងចូលរួមប្រើប្រាស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ ពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប និងពីក្រុងសៀមរាប-ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប តាមកាគួរ ៕
ដោយ ៖ សិលា