ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូវ៉ាឡានមិនផុតជ្រុលទៅបុករ៉ឺម៉កពីក្រោយរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ យុវតីម្នាក់ជិះម៉ូតូវ៉ារថយន្តមួយគ្រឿងមិនផុតវ៉ាក់អេឺជ្រុលទៅបុករ៉ឺម៉កពីក្រោយបណ្តាលឱ្យរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះ។ 

ហេតុការណ៍នេះបានកេីតឡេីកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល។

ជនរងគ្រោះឈ្មោះ សែម លីនដា ភេទស្រី អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្ត តាកែវ ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញយុវតីម្នាក់ជិះម៉ូតូមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូងដោយល្បឿនលឿនវ៉ាជែងរថយន្តមួយគ្រឿងមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យព្រះកុសុមៈដេីម្បីសង្គ្រោះ​ និងបានបញ្ចប់គ្នានៅកន្លែងកេីតហេតុដោយមិនទាមទារសំណងនោះទេ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖