ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ការបក្សប្រឆាំងត្រូវបានរំលាយ = ដោយសារតែទង្វើរបស់ខ្លួនដែលរំលោភច្បាប់និងលទ្ធិប្រជាធិបតេយ្យផ្ទុយពីគោលការណ៍ប្រកួតប្រជែង។

២- ទោះយាយហួរអូសទាញបានឬមិនបានខ្មែរក៏នៅតែមិនអាចធ្វើអីកើតដែរ = កុំព្រហើនមើលងាយសមត្ថកិច្ចអូស្ត្រាលីឲ្យសោះ?

៣- ស៊ឹង សែនករុណា ជាអ្នកសិទ្ធិមនុស្ស បើជាអ្នកសិទ្ធិមនុស្សមិនស្គាល់សិទ្ធិមនុស្សគឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ = គប្បីអានហើយអានទៀតមាត្រា៤១ជំពូកទី៣នៃរដ្ឋធម្មនុញ្ញ?

៤- យាយហួរប្រមូលមនុស្សបានប្រហែល២០នាក់នៅញូវហ្ស៊ីឡិន = គឺជាដំណាក់កាលអវសាន្តហើយ ល្មមដឹងខ្លួនហើយយាយអើយយាយ?

៥- ការគំរាមកំហែងអង្គបោះឆ្នោតខ្លួនឲ្យបោះឲ្យគណបក្សនេះនោះ = ធ្វើឲ្យខាតបង់សម្លេងឆ្នោតមកដល់ខ្លួនទៅវិញទេ?

៦- ឱអ្នកដែលហៅថាអ្នកប្រជាធិបតេយ្យអើយ = មកដល់ពេលនេះទើបបញ្ចេញក្រឡាសារថាឆោតល្ងង់មែនទែន?

៧- ការបោះឆ្នោតប្រព្រឹត្តៅជាសម្ងាត់ = គេមិនដែលប្រើការគំរាមកំហែងដើម្បីបានសម្លេងឆ្នោតទេ កុំភ្លើ?

៨- ការចាត់វិធានការណ៍លុបបំបាត់ល្បែងស៊ីសង = គឺជាមធ្យោបាយកាត់បន្ថយវិបត្តិក្នុងសង្គម?

៩- នៅកម្ពុជាមានជំនឿសាសនាទូលំទូលាយ = គឺជាសិទ្ធិពលរដ្ឋ ចង់ជឿអ្វីជឿទៅ គ្មាននរណាមានសិទ្ធិហាមឃាត់ទេ?

១០- ដោយសារតែចាត់ទុកចិនជាសត្រូវ = ទើបចង្អៀតចង្អល់នឹងការប្រើសិទ្ធិរបស់ប្រជាជន មិនដឹងថាដូនតាខ្លួនមានប្ញសគល់ជាចិនទេ? ៕ 

ដោយ ៖ សិលា


ចែករំលែក៖