ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមយុវជនសង្គមស៊ីវិល ថ្កោលទោស​ចំពោះ​គណបក្សនយោបាយដែលគំរាម​កំហែងដល់អង្គបោះឆ្នោតព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល បានតាមដានអំពីស្ថានការក្នុងការឃោសនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទៅ៥យ៉ាងយកចិត្តទុកដាក់ ក្នុងនោះក្នុងនាមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ យើងខ្ញុំសូមសម្តែងការកោតសរសើរដល់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងស្ថាប័នពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំដំណើរការឃោសនាបោះឆ្នោត និងសម្របសម្រួលដើម្បីធានាបានថាការបោះឆ្នោតព្រឹសភានីតិកាលទី៥ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ប៉ុន្តែមានគណបក្សនយោបាយមួយដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភាសម្រាប់អាណត្តិនេះ បាននិងកំពុងធ្វើសកម្មភាពញុះញង់ដល់សមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតទៅវិញ។ ទង្វើគំរាមកំហែងលើអង្គបោះឆ្នោត បង្គាប់បញ្ជាឲ្យបោះឆ្នោត ជូនគណបក្សនេះ ឬគណបក្សនោះ សបញ្ជាក់ថាជាការំលោភ លើសិទ្ធក្នុងការសម្រេចចិត្តរបស់អង្គបោះឆ្នោត រំលោភលើការសម្ងាត់នៃបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតជាដើម។

ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចាត់ទុកថា សកម្មភាពគំរាមកំហែងរបស់គណ បក្សនោះជាទង្វើមិនគប្បី និងផ្ទុយពីគោលការណ៍នៃច្បាប់ និងរំលោភបំពានដល់សិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាព្រមទាំងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត។

ជាចុងក្រោយយើងខ្ញុំទាំងអស់គ្នា សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកនយោបាយ បុគ្គល ឬក្រុមណាមួយ ដែលមានចិត្តគំនិតបំបែកបំបាក់ និងធ្វើឱ្យប្រទេសជាតិកម្ពុជា អស្ថិរភាព អសន្តិសុខ និងអណាធិបតេយ្យជាដាច់ខាត។ យើងខ្ញុំ សូមគាំទ្រដល់ ស្ថាប័នពាក់ព័ន្ធ ពិសេស ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានវិធាន ចំពោះគណបក្សនយោបាយ ឬបុគ្គលជ្រុលនិយមទាំងអស់នោះ ដើម្បីធានាដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិ កាលទី៥ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាមុខនេះ ប្រព្រឹត្តដោយរលូន សេរីភាព រក្សាការសម្ងាត់ និងប្រជាធិប តេយ្យយ៉ាងពិតប្រាកដ។ យើងរួមគ្នាលុបបំបាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមឲ្យចេញផុតពីកម្ពុជា!៕

ដោយ ៖ សិលា


ចែករំលែក៖