ព័ត៌មានទាន់ហេតុការណ៍៖

Leverkusen នាំមុខ៨ពិន្ទុឈរកំពូលតារាងនៅ Bundesliga ក្រោយឈ្នះHeidenheim

ចែករំលែក៖

ក្រុមឡើងជើង Bayer Leverkusen មាន​៨​ពិន្ទុ​ដាច់​លើ​ក្រុម Bayern Munich នៅ​លើ​កំពូល​តារាង Bundesliga បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ទៅលើក្រុម​កណ្តាល​តារាង Heidenheim ក្នុងលទ្ធផល២ទល់១។កីឡាករ Jeremie Frimpong បានរកគ្រាប់បាល់នាំមុខនៅម៉ោងបន្ថែមនៃតង់ទី១ ដែលជួយឲ្យក្រុមដែលមិនស្គាល់ចាញ់របស់លោក Xabi Alonso នៅនាទីទី៤៥+ កីឡាករ Amine Adli បានបន្ថែមមួយគ្រាប់ទៀតបន្ទាប់ពីការព្យាយាមរបស់អ្នកចាំទី Kevin Muller រារាំងមិនបានសម្រេច។

កីឡាករ Tim Kleindienst បានរកគ្រាប់បាល់មួយគ្រាប់មកវិញសម្រាប់ក្រុមម្ចាស់ផ្ទះ Heidenheim នៅរយៈពេលនាទីមុនចប់ការប្រកួត ប៉ុន្តែ Leverkusen អាចទប់បានក្នុងលទ្ធផល២ទល់១រហូតដល់ចប់ការប្រកួត។

ក្រុម Bayern ដែលឈរនៅលេខអាចកាត់បន្ថយឱនភាពលើគូប្រជែងដណ្តើមជើងឯក Bundesliga របស់ពួកគេជាមួយនឹងជ័យជម្នះលើ Bochum កាលពីថ្ងៃអាទិត្យនេះ

ជ័យជម្នះរបស់ Leverkusen មានន័យថា ពេលនេះពួកគេបានឈានដល់កំណត់ត្រាឈ្នះនិងស្មើ៣២ ប្រកួតដោយមិនចាញ់។ ចំណែក Bayern មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​ប្រជែង​ចំនួន៣២ប្រកួត​ជាប់​គ្នា​ក្រោម​ការ​ដឹកនាំ​របស់ Hansi Flick កាលពី​ឆ្នាំ២០១៩ដល់ឆ្នាំ២០២០។

ក្រុម Leverkusen រដូវកាលនេះកំពុង​ព្យាយាមលើក​ពាន Bundesliga ជា​លើក​ដំបូង​របស់​ពួក​គេ ដោយ​បាន​បញ្ចប់​ក្នុង​នាម​ជា​ក្រុម​ជើងឯករង​កាលពីរដូវកាល១៩៩៦១៩៩៧, រដូវកាល ១៩៩៨១៩៩៩, រដូវកាល ១៩៩៩២០០០, រដូវកាល ២០០១២០០២ និងរដូវកាល ២០១០២០១១ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖