ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត toyota prius បើកលឿនជ្រុលទៅបុករថយន្តម៉ាកSIENNAត្រង់ចំណុចផ្លូវបំបែកជាបួនខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកToyota prius មួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាកSIENNAបើកឆ្លងផ្លូវចំពាក់កណ្ដាលពេញទំហឹងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្ដើរកាលពីវេលាម៉ោង ១១:៣០ នាទីយប់ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ ២០២៤ ត្រង់ចំណុចឥឡូវ ២៩១កាយនិងផ្លូវ ៦១៤សង្កាត់បង្កក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើយោងតាមប្រភពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនកើតហេតុគេឃើញរថយន្តម៉ាក SIENNAពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BF-5666បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រីជាច្រើននាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ ៦១៤ក្នុងទិសដៅពីលិចមកកើតឆ្លងផ្លូវបំបែកជាបួនខណះបើកឆ្លងដល់ពាក់កណ្តាលផ្លូវគាប់ជួនមានរថយន្តមួយគ្រឿងទៀតម៉ាកtoyotapriusពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BC-4697បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២៩១ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនខណះបើកមកដល់ចំណុចកើតហេតុឆ្លងផ្លូវបំបែកជាបួនក៏ជ្រុលទៅបុករថយន្តម៉ាក SIENNA ចំពាក់កណ្តាលទ្វារខាងក្រោយចំហៀងខាងឆ្វេងកំពឹតរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

បន្ទាប់ពីកើតហេតុខាងលើដោយភាគីទាំងសងខាងមិនចង់វាយឆ្ងាយក៏សម្រួលគ្នាបញ្ចប់រឿងនៅហ្នឹងកន្លែងកើតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖