ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបង្កគ្រោះថ្នាក់,បុរសជនជាតិចិនបើករថយន្តចេញមិនគិតពីការដោះស្រាយ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០២៤​ វេលាម៉ោង ០៩និង៥០នាទី លេីផ្លូវមិត្តភាព​ ត្រង់ចំណុចជិតភ្នំ៩៦ ស្ថិតក្នុង​ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍១បានកើត ឡើង រវាងរថយន្ត ០១គ្រឿង​ ម៉ាក​ LEXUS GS300 ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ខេមរភូមិន្ទ ​02 2-4572 បេីកបរដោយឈ្មោះ​ FANG LAJIAN ភេទ ប្រុស អាយុ៤៧ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែន​លេខ​ EJ 4916179 មានបណ្ណបើកបរខ្មែរលេខ B. 00355078​ បច្ចុប្បន្នស្នាក់នៅ​ភូមិ៤​ សង្កាត់លេខ៤​ ក្រុង-ខេត្តព្រះសីហនុ​ ដែលមានទិសដៅពី​ លិច ទៅ​កេីត។ លុះមកដល់ចំណុចកេីតហេតុ​ រថយន្តខាងលេី​បេីកៗបានឈប់ដោយមិនបានផ្តល់សញ្ញា​ ក៏ត្រូវបានរថយន្ត ១ គ្រឿង ម៉ា​ក​​ HYUNDAI STAREX ពណ៌ស​ ពាក់ផ្លាកលេខ​ ព្រះសីហនុ​2B-0276 បេីកបរដោយឈ្មោះ​ អ៊ន់​ ប៉ូលីន​ ភេទប្រុស​ អាយុ​៤៣ឆ្នាំ​ មុខរបរ​បេីកបររថយន្ត​ បច្ចុប្បន្នស្នាក់នៅ​ភូមិ​៥​ សង្កាត់​លេខ​៤​ ក្រុង​-ខេត្តព្រះសីហនុ ដែលបេីកបរក្នុងទិសដៅស្របគ្នាបានបុកពីខាងក្រោយ ។ 

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេី​នេះ​ បណ្តាលឱ្យរថយន្ត​ ០២គ្រឿង​ខូចខាតស្រាល​ និងមិនបណ្តាលឱ្យរងរបួសដល់មនុស្សឡេីយ​ ។ ក្រោយពេលកេីតហេតុ​ រថយន្តទាំងពីរ​ បានបេីកមកឈប់ក្បែរចិញ្ចេីមផ្លូវ​ និងបានចរចារគ្នា​ ដោយមិនមានការព្រមព្រៀង​ ស្រាប់តែអ្នកបេីកបររថយន្ត​ម៉ាក​ LEXUS GS300 បានបេីករថយន្តចាកចេញពីកន្លែងកេីតហេតុ​ ។

បន្ទាប់មកសមត្ថកិច្ច​ បានស្រាវជ្រាវរកឃេីញរថយន្តខាងលើ យកមកចតទុកចោលនៅក្នុងរបងសាលាខេត្តចាស់​ ។ រីឯវត្ថុតាង​ រថយន្ត​ ទាំង០២គ្រឿង​​​ សមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ និងកំពុងបន្តស្វែករកអ្នកបេីកបរខាងលេី​ មកដោះស្រាយតាមនីតិវិធី​ ៕

ដោយ៖ សូរិយា


ចែករំលែក៖