ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់​ ផលិតរូបភាពអាសអាភាស កំហែងយកប្រាក់ និងប្រើប្រាស់នូវសារធាតុញៀនត្រូវកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​ម្នាក់ត្រូវបានកម្លាំងការិយាល័យជួញដូរមនុស្ស ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​នៅរសៀលថ្ងៃទី២៣​ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​៕

សមត្ថកិច្ចប្រាប់ថាៈនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធឿន ភារិន (ទីណា) ភេទប្រុស អាយុ២៥ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធករណី​ ផលិតរូបភាពអាសអាភាស កំហែងយកប្រាក់ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ​ ឈ្មោះ​ .ស.ធ.រ​ ភេទស្រី អាយុ២០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

    លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ តាមការបំភ្លឺពីជនរងគ្រោះបានរៀបរាប់ថា​ រូបនាង​ និងជនសង្ស័យធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាយូរមកហេីយ​ និងធ្លាប់រួមភេទជាមួយគ្នា​រហូតមានផ្ទៃពោះចំនួន០២ខែ​ ក្រោយមកត្រូវម្តាយដឹង​ ក៏ឈប់ឱ្យទំនាក់ទំនងគ្នា​បន្តទៀត។ ជនរងគ្រោះបានរៀបរាប់ទៀតថា នៅឆ្នាំ២០២២​ រូបនាងក៏បានទំនាក់ទំនងជាមួយជនសង្ស័យសារជាថ្មី​ម្ដងទៀត​ ដោយខលតាមឆាតហ្វេសប៊ុក​ជាមួយគ្នាស្ទេីររាល់ថ្ងៃ​ ហេីយជនសង្ស័យបានសុំអង្វរនាងដោះខោអាវចេញ(អាក្រាតកាយ)ហើយសុំរួមភេទតាមអនឡាញជាច្រេីនលេីក​ច្រេីនសារហើយដែរ។ តែត្រូវជនសង្ស័យលួចថត​ជាវីដេអូ​ ពេលខ្លួនរួមភេទតាមអនឡាញ ហើយផ្ញើមកឱ្យរូបខ្លួនដើម្បីគំរាមទារប្រាក់ពីរូបនាងជាច្រើនដង។ ដោយសារជនសង្ស័យគំរាមកំហែងយកប្រាក់ពីរូបខ្លួនច្រេីនលេីកពេក​ ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្ដង។ 

ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ​ រួមទាំងចាប់យកវត្ថុតាង​ ១-ទូរស័ព្ទដៃម៉ាក CHINA MOBILE4G ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង,​២.ផ្លាសផ្ទុកវីដេអូ ចំនួន០១​ ​ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំតាមនីតិវិធី។

 ក្រោយឃាត់ខ្លួន​និងសួរចម្លេីយ​រួច ជនសង្ស័យ​បានឆ្លើយសារ​ភាពថា​ រូបខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ក្នុងពាក្យបណ្ដឹងពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុមានវីដេអូអាក្រាតផងនោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្ត។ 

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 

 ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យជួញដូរមនុស្ស ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីអនុវត្តតាមនីតិវិធី​៕

ដោយ៖ វណ្ណា


ចែករំលែក៖