ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព៍ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖
១- មុំច្រឡំសម្តេចតេជោ ហ៊ុន សែន មិនមែនជាជនផ្តាច់ការទេ = បើផ្តាច់ការដូចក្រុមឧទ្ទាមក្រៅច្បាប់ថា នោះសម្តេចមិនអាចកាន់អំណាចបានរាប់សិបឆ្នាំទេ?
២- ផ្ទុយទៅវិញសម្តេចតេជោគឺជាវីរៈជនខ្មែរដ៏ល្បីល្បាញមានគុណសម្បត្តិនិងស្នាដៃដ៏ធំធេងជាប្រយោជន៍ជាតិនិងប្រជាជន = សម្តេចតេជោជាស្ថាបនិកនយោបាយឈ្នះឈ្នះនាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជានិងការឯកភាពជាតិមិនធ្លាប់មានរាប់រយឆ្នាំក្រោយសម័យអង្គរ។
៣- ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជិត៤០ឆ្នាំ = ធ្វើឲ្យប្រជាជនកម្ពុជាមានការពេញចិត្តនិងគាំទ្រគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតគ្រប់នីតិកាលនៃរដ្ឋសភា។
៤- មានតែទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ទេដែលអួតខ្លួនថាជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ = ជាជនចោលម្សៀតដឹកនាំតែគណបក្សតូចមួយក៏រលំរលាយដែរងើបមុខមិនរួច?
៥- ដោយសារតែភាពចោលម្សៀតក្នុងការដឹកនាំ = ទើបអតីតៈបក្សប្រឆាំងត្រូវបែកបាក់និងរលំរលាយជាបន្តបន្ទាប់ តាំងពីលើដល់ក្រោម?
៦- ក្រុមឧទ្ទាមក្រៅច្បាប់រិះគន់រដ្ឋសភាដែលផ្តល់សេចក្តីទុកចិត្តលើឥស្សរជនជាន់ខ្ពស់៣រូប = ក្រុមឧទ្ទាមក្រៅច្បាប់មិនយល់ពីតួនាទីរបស់រដ្ឋសភា?
៧- ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ថាក់ ស៊ិនស៊ីណាវ៉ាត់ = គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនងរវាងគ្រួសារទាំង២និងគណបក្សទាំង២ក្នុងអំណាចក៏ដូចជាទំនាក់ទំនងល្អរវាងប្រជាជនទាំង២ កម្ពុជានិងប្រជាជនថៃ?
៨- ទំនាក់ទំនងស្អិតរមួតរវាងគណបក្សភឿថៃនិងគណបក្សប្រជាជនកម្ពុជា = ក៏ធ្វើឲ្យរាជរដ្ឋាភិបាលនៃប្រទេសទាំង២កម្ពុជា-ថៃក៏មានកិច្ចសហប្រតិបត្តិការណ៍ល្អជាមួយគ្នាបង្ករលក្ខណៈងាយស្រួលឲ្យគ្នាទៅវិញទៅមកជាផលប្រយោជន៍ប្រជាជនទាំង២កម្ពុជាថៃ។
៩- ទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃ = គឺធ្វើឲ្យក្រុមឧទ្ទាមក្រៅច្បាប់បាត់បង់មូលដ្ឋានបង្អែកប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។
១០- ការចង់វិលចូលស្រុកដែលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់មានក្នុងក្តីស្រម៉ៃ = ត្រូវរលុបបាត់ជាស្ថាពរ ៕
ដោយ ៖ សិលា