ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ម៉ែន សំអន អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤ នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤ នៅសាលាបឋម សិក្សាព្រះសីហនុ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមជម្រាបផងដែរថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤ នេះ មណ្ឌលភូមិភាគ ៦ រួមមាន ខេត្តព្រៃវែង និងស្វាយរៀង និងមាន៧អាសន:។  ចំណែក ឯសមាជិក សមាជិកា ដែលមានសិទ្ធបោះឆ្នោតមានសរុប ៥២៣នាក់ ៕ 

ដោយ ៖ សិលា


ចែករំលែក៖