ប្រទេសអូស្ត្រាលី ៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលតែងគាំទ្រសុខសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការចេញសារគាំទ្រទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ បើសិនជាកម្ពុជាពុំមានសន្តិភាពនោះទេ កម្ពុជា ក៏ពុំមានអ្វីៗដូចសព្វថ្ងៃនេះដែរ។ សម្តេចបានមានប្រសាសន៍បន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់នៅពេលនេះ បានបង្ហាញឱ្យឃើញថា ខ្មែរនៅទីណាក៏ដោយ ក៏តែងស្រឡាញ់និងគាំទ្រសុខសន្តិភាពដែរ។
សូមបញ្ជាក់ថា ៖ ស្នាមញញឹម និងការផ្តល់នូវភាពកក់ក្តៅ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ចំពោះ ដំណេីរមកដល់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទ មុនី្ន ហ៊ុនម៉ាណែត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែសេឡង់ ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ៕
ដោយ ៖ សិលា