ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងពោធិ៍សាត់ ចាប់ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យចំនួន០៤នាក់ ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួនបីករណី នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក កែវ សារិ អធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់ នូវប្រសាសន៍ចង្អុលការរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ក្នុងការ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស គ្រប់ប្រភេទ នៅតាមមូលដ្ឋាន កម្លាំងនគរបាលរបស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានចេញប្រតិបត្តិបង្ការ ករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣ករណី ។ ករណីទី១នៅវេលាម៉ោង១១និង៣៣នាទីយប់ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជាអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ កម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នលលកស ចុះបង្រ្កាបករណីរក្សាទុក ប្រេីប្រាស់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ យ៉ុង យំ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកាប់ជ្រូក រស់នៅភូមិសង្កាត់កេីតហេតុខាងលេីនឹងដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៨កញ្ចប់តូច(មិនទាន់ថ្លឹង), ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន០១កំប្លេ, ដែកកេះចំនួន០២ដេីម, ទូរសព្ទចំនួន០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង។ ករណីទី២ នៅវេលាម៉ោង១៣និង១៣នាទី កម្លាំងបានចុះសហការជាមួយកម្លាំងប៉ុស្តិ៍បាក់ចិញ្ចៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវ៉ាញ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ រួមទាំងវត្ថុតាងមួយចំនួន ដែលជាបក្សពួកឈ្មោះ យ៉ុង យំ នៅចំណុចតូបជុសជុលម៉ូតូ ស្ថិតនៅភូមិអូរឬស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ជនសង្ស័យឈ្មោះ ម៉ៅ ចឿន (ហៅវឿន) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិឃុំកើតហេតុខាងលើ នឹងវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់ធំ នឹង១១កញ្ចប់តូច(មិនទាន់ថ្លឹង), ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង, ឧបករណ៍សម្រាប់ជក់គ្រឿងញៀន ចំនួន០១កំប្លេ, ដែកកេះចំនួន០២ដេីម, ទូរសព្ទចំនួន០១គ្រឿង, ម៉ូតូ ចំនួន០១គ្រឿង។ ករណីទី៣ នៅវេលាម៉ោង១៦និង៤៦នាទី កម្លាំងសហការជាមួយកម្លាំងប៉ុស្តិ៍ចំរេីនផល ចុះបន្តនីតិវិធី បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់  នៅចំណុចលេីផ្លូវលំ ស្ថិតនៅភូមិក្តីខ្វាវ សង្កាត់ចំរេីនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជនសង្ស័យទី១-ឈ្មោះ លី ចាន់ (ហៅតុលា) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ ទី២-ឈ្មោះ សុខ ខុម (ហៅកែវ) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិដំណាក់ផ្ចឹក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ នឹងវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០៣កញ្ចប់តូច(មិនទាន់ថ្លឹង), ទូរសព្ទចំនួន០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង។ 

បច្ចុប្បន្នជនសង្ស័យទាំងបួននាក់រួមនិងវត្ថុតាងខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ ៖ សហការី


ចែករំលែក៖